ព័ត៌មានជាតិ

ក្រុមអាជីវក​រក្រុងប៉ោយ​​ប៉ែត និងក្រុងសិរី​សោ​ភ័ណ ឧបត្ថម្ភ អង្ក និងគ្រឿង​ឧប​ភោគ​ បរិភោគ ​​ដល់​​ស្នង​កា​រដ្ឋា​ននគរ​បាល​ខេត្តបន្ទា​យ​មាន​ជ័យ សម្រាប់ផ្គត់ផ្គង់​ក្នុង​អង្គភាព

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមអា​ជីវករក្រុងប៉ោយប៉ែត និង ក្រុង​សិរីសោ​ភ័ណ នៃខេត្តបន្ទាយមានជ័យ បាននាំយក អង្ករ​ចំនួន៥តោន ,មី ៥០​កេស ,ត្រីខ ៥កេសធំ ,​ទឹក​ត្រី ៥០យួរ,ទឹកស៊ីអ៊ីវ ៥០យួរ ,ទឹកសុទ្ធវីតាម៥០កេស ​ឧបត្ថម្ភដល់កងកម្លាំងនគរបាល ស្នងកា​រដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ផ្គត់ផ្គង់កា​រហូបចុកប្រចាំ​ថ្ងៃក្នុងអង្គភាព។

ក្នុងឱកាស​នោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាល ខេត្តបន្ទាយមានជ័យ ក៏បា​នថ្លែងអំ​ណរគុណ និងជូនពរដល់បងប្អូនអា​ជីវករទាំងអស់ រកទទួ​លទានកាន់តែ​មានបាន និង សូម​ជួបប្រទះ​តែពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ។

ក្រុមអាជីវ​ករដែលនាំ អង្ក គ្រឿងឧប​ភោគ បរិភោគ មកចែ​កជូនថ្ងៃនេះរួមមាន:

លោក ច័ន្ទ ប៊ុនសួគ៌ ម្ចាស់គំរោ​ងដីល្វែងអូរនា​ង

លោក ឡៃ ​តារាវិឆ័យ ម្ចាស់​ហាងលក់ទូរសព្ទ័ដៃឆៃ វរ:យុទ្ធ

លោក ឡេង វិបុល ម្ចាស់​ភោជនីដ្ឋានប្រជាប្រិយ

លោក សោ ម៉េង​គង់

លោក ឈឹម គឹមឡេង៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!