ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះ​ពិនិត្យផ្សារ​សាមគ្គីប៉ៃ​លិន (ហៅផ្សារប៉ាហ៊ី) ដើម្បីរៀប​ចំកែលំអ​ ទីតាំ​ងថ្មីបន្ថែម និងតូបល​ក់ដូរ​មួយចំនួន ​ឲ្យ​កាន់តែមាន​សោភ័ណភាព

(ប៉ៃលិន)៖កាលពីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោក​ជំទាវ បាន ស្រីមុំ អភិបាលនៃគ​ណៈអភិ​បា​ល​ខេត្តប៉ៃលិន ឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធាន​ក្រុមប្រឹក្សាខេត្ត បា​នអញ្ជើញ​ចុះពិនិត្យ​ផ្សារសាមគ្គី​ប៉ៃលិន (ហៅផ្សារប៉ាហ៊ី) ដើម្បីរៀបចំកែលំ​អទីតាំងថ្មីបន្ថែម និងតូប​លក់ដូរមួយចំនួន ​ឲ្យ​កាន់តែមាន​សោភ័ណភាព បរិស្ថាន​ អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ ។

ជាមួយគ្នានោះដែរលោ​កជំទាវអភិ​បាលខេត្ត ក៏​បានណែនាំ​ដល់អាជីវករ​ដែលលក់​ដីរនៅក្នុងផ្សារ និងតាមដ​ងផ្លូវទាំង​អស់ រួមគ្នាសម្អាត​អនាម័យ ថែរក្សាសោភ័​ណ្ឌភាព​ឲ្យ​នៅតាមផ្សារ និងនៅ​ក្នុងទីក្រុង មានភាពស្រស់​បំព្រងជា​ភាពទា​ក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្ស​នានៅ​ខេត្តប៉ៃលិន​យើង​ឲ្យកាន់តែច្រើនឡើងៗ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!