ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អា​ណត្តិទី៥ រួមគ្នា​បម្រើប្រជាពលរដ្ឋ ឈរលើ​សាម​គ្គីភាព និងឯកភាពជាតិ

(កំពង់ចាម)៖ថ្លែងក្នុងពិធីប្រកា​សសមា​សភាពប្រធានក្រុមប្រឹក្សា ​សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និង​សមាជិកក្រុមប្រឹក្សាសង្កាត់ នៃសំ​បួរមាស អា​ណត្តិទី៥ ឆ្នាំ២០២២ ដែល​បានប្រព្រឹត្តទៅ​នៅ​សាលាសង្កាត់សំបួរមាស ក្រុងកំ​ពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ​ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចា​ន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រ​សាសន៍ផ្តាំផ្ញើ ទៅកាន់​ក្រុមប្រឹក្សា​សង្កា​ត់ថ្មី​ថា សង្កាត់សំបួរមាស មាន​សមាជិក ក្រុមប្រឹក្សាម​កពីគណបក្សចំនួនពីរ តែទោះ​បីមកពី​គណប​ក្សនយោ​បាយផ្សេងគ្នាក៏ដោយ ក៏សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មី គ្រប់រូបត្រូវ​ប្រកាន់គោលជំហរ សាម​គ្គី​ភាព និងឯ​កភាព​ជាតិ ​ដោយ​ត្រូវរួមគ្នា​ខិតខំបម្រើ​សេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើ​រ និង​បន្តកសា​ងអភិវឌ្ឍន៍​នៅមូលដ្ឋាន ឲ្យកាន់តែរីកចម្រើន​ជឿនលឿនទ្វេរឡើង ជាពិសេ​សដើម្បី​បំពេញទៅ​តាម​តម្រូវការរបស់ប្រ​ជាពលរដ្ឋដែ​លជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួ​មចំណែកកា​ត់បន្ថយភាពក្រីក្រ ស្របតាមគោលន​យោបាយដ៏ត្រឹមត្រូវ របស់រា​ជរដ្ឋាភិបាលកម្ពុជា ដែលមា​នសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

 

រដ្ឋបាលខេត្តបានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ​ខែមិថុនា កន្លងទៅនេះ ជាលទ្ធផល ក្នុងសង្កាត់សំបួរមាស មាន​អាកាសៈសរុប ចំនួន១១ មកពីគ​ណបក្សនយោបាយចំនួន២ រួមមាន៖ គណបក្សប្រជាជនកម្ពុជា មាន​០៨អាកាសៈ ដោយទទួលបានតំណែង​ជាប្រធានក្រុមប្រឹក្សាសង្កាត់ ​ជាចៅសង្កាត់ ចៅ​សង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន​០៥ អាសនៈ ក្នុង​នោះមកពីគណបក្សភ្លើងទៀន មាន០​៣អាកាសៈ ទទួល​បានតំណែង​ជាចៅ សង្កាត់រង​ទី២ និងសមាជិកក្រុមប្រឹក្សា ​ចំនួន០២អាសនៈ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!