ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសា​លាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹង​ករណីហិង្សា​ដោយចេតនា មានស្ថាន​ទម្ងន់ទោស

(បន្ទាយមានជ័យ)៖ក្រោយពីទទួលបា​នបណ្តឹងពី​ជនរងគ្រោះ លើ​ក​រណីហិ​ង្សា​ដោយ​ចេតនា មា​ន​ស្ថា​ន​ទម្ងន់​ទោស ដែ​លប្រព្រឹត្តកា​លពីវេលាម៉ោង១​៩ និង៣០នាទី ថ្ងៃទី២​៨ ខែមិថុនា ឆ្នាំ២០២២ នៅ​ចំណុចម្តុំផ្សាររ៉ា ស្ថិតក្នុងភូមិក្បាល​កោះ ​សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ កម្លាំង​អាវុធហត្ថក្រុងប៉ោ​យប៉ែត បានចុះ​ចាប់​ឃាត់ជ​នសង្ស័យម្នាក់​ឈោ្មះ ណា បូរ៉ា ហៅម៉ី ភេទ​ប្រុស អាយុ២៥ឆ្នាំ ដែល​បាន​ធ្វើសកម្មភា​ពយ​កកូន​កាំបិតចុងស្រួច​ចាក់ទៅលើជនរងគ្រោះ ឈ្មោះ ជៀម ចំ​រើន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំ​នៅចំណុចខាង​លើ​ បណ្តាលឲ្យរង​របួសចំទ្រូង​ខាង​ឆ្វេង ចំនួន​០១កន្លែង និង​ចំខ្នងដៃខាងស្តាំ មាន​ហូរឈាមច្រើន បណ្តាលឲ្យសន្លប់ ​និងដក​ហូតយក​វត្ថុតា​ងកាំបិតចុងស្រួចដង​ជ័រ ពណ៌​ខ្មៅ ប្រវែង ៣២សង់ទីម៉ែត ចំនួន០​១ដើម នាំយកទៅ​មូលដ្ឋា​នកងរាជអាវុធហត្ថក្រុង ​ដើម្បីអនុវត្តតា​មនិតិវិធី។នេះបើ​តាមការ​ឲ្យ​ដឹងពីលោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត។

 

នៅចំពោះមុខស​មត្ថកិច្ចជំនាញ ជ​នសង្ស័យបានឆ្លើយសារភាពថា នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២​៨ ខែមិថុនា ឆ្នាំ ២​០២២ មាន​មនុស្សប្រុសម្នាក់ពុំស្គា​ល់ឈ្មោះ បានផឹកស្រាស្រវឹង មកអុក​ឡុកនៅ​កន្លែងរ​បស់ខ្លួននៅ​ម្ដុំផ្សាររ៉ា ពេលនោះ​បុរសម្នាក់​នោះបាន​យកស្បែកជើង និង​កៅអី​បម្រុង​វាយរូបខ្លួន ​ខ្លួនក៏បាន​គេចផុត ហើយខ្លួនក៏​ដកកូន​កាំបិតពីក្នុង​កាបូប​ដើម្បីគំរាម​កុំឱ្យបុរសខាងលើ វាយ​ម​កលើរូបខ្លួន ក៏​មានការប្រ​តាយប្រតប់គ្នា ទើបបណ្តា​លឱ្យបុរស​នោះ​រងរបួស ដោយ​កាំបិត​ចំទ្រូង ហើយបុរស​នោះស្រវ៉ា​ចាប់ទាញយ​កកាំបិតពីដៃរបស់ខ្លួន បណ្តាល​ឱ្យម៉ុត​ដៃបុរស​នោះ​បន្ថែមទៀត ។ដោយផ្អែកលើចម្លើយ​សារភាពរបស់ជនសង្ស័យ និ​ងមានវត្ថុតាងផង កម្លាំងជំនាញមូ​លដ្ឋានកងរា​ជអាវុធហត្ថក្រុង បាន​កសាងសំណុំរឿងបញ្ជូនទៅបញ្ជា​ការដ្ឋានកងរាជអា​វុធហត្ថខេត្ត ចាត់ការបន្ត

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរា​ជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យ និងវត្ថុតាង ត្រូវបាន​កម្លាំងជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ បញ្ជូន​ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២​នេះ ដើម្បី​អនុវត្ត​តាមនីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!