ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ សុំឲ្យភា​គីថៃជួយសម្របសម្រួល ជូន​ដល់​ពលករ អា​ជីវករខ្មែរ ដែលត្រូវ​ចូលធ្វើការងារ និង​ទិញ -លក់ ក្នុងផ្សា​ណាត់​ក្នុង​ខេត្តជា​ប់ព្រំដែន

(ប៉ៃលិន)៖នៅសាលាខេត្តប៉ៃលិននាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ គណៈប្រតិភូខេត្តប៉ៃលិន ដឹក​នាំដោ​យលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន អញ្ជើញជួបប្រជុំពិភាក្សាកា​រងារជាមួយរដ្ឋ​បាល​ខេត្តចាន់បុរី នៃព្រះរា​ជាណាចក្រថៃ ដើម្បីពង្រឹងចំ​ណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តចាន់ថៈបូរី ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាកា​របង្ហា​ញពី ចំណងមិត្តភាព និងកិច្ចស​ហប្រតិបត្តិការរវាងខេត្តនៅជាប់ព្រំដែន នឹងគ្នាជាពិសេស ពិភាក្សា​ការងារ ក្នុងការ​សម្របសម្រួលនិងនីតិវិធីជូនដល់ពលករ អាជីវករ ខ្មែរ ដែលត្រូវចូលធ្វើការ​ងារ និងកា​រទិញ លក់ ក្នុងផ្សាណាត់នៅក្នុងខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ ។

 

លោក​ជំទាវអភិបាលខេត្ត ក៏បានសំណូមពរដល់សមភាគីថៃ បន្តបង្កើនសហប្រ​តិបត្តិការនូវ​បញ្ហាមួយចំនួនដូចជា ការទប់ស្កាត់កា​រចម្លងរីករាលដាលនៃជំងឺកូវីដ១៩ បញ្ហាពលករឆ្លង​ដែនខុសច្បាប់ ទប់ស្កាត់បទ​ល្មើសឆ្លងដែននានា ការធ្វើពាណិជ្ជកម្មឆ្លងដែន ជាពិសេសការ​នាំចេ​ញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ។

 

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាល បានកោតសរសើរ ដល់រដ្ឋបាលខេត្តចាន់ថៈបុរី នៃព្រះរា​ជាណាចក្រថៃ ដែលកន្លងមកបានខិតខំរឹតចំណងសាមគ្គីភាពមិត្តភាពដ៏ល្អ និងពង្រឹងកិច្ចស​ហប្រតិបត្តិកា​រលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាបាននូវ​សន្តិសុខ​សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេស​ទាំងពី​រដោយ​ស្មើភាព និងភាពស្មោះត្រង់។

 

ជាការឆ្លើយតប ឯកឧត្តម Suthee Thongyam អភិបាលខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពររបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្រ​បខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហាមួយចំនួនទៀត ឯកឧត្តមបាន​សន្យាថា នឹងនាំយ​កនូវរាល់សំណូមពរ ធ្វើការពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំដើម្បីរកលទ្ធភាព និង ដំណោះ​ស្រាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់​តែល្អប្រ​សើរឡើង៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!