ព័ត៌មានជាតិ

គណៈ​កម្មា​ធិការពិ​គ្រោះ​យោបល់​កិច្ចកា​រស្រ្តី​និងកុមា​រខេត្តបន្ទាយ​មានជ័យ បើកកិច្ចប្រ​ជុំបូកសរុប​ លទ្ធផ​ល​ការងារប្រ​ចាំឆ្នាំ​២០២​៣ និងលើកទិស​ដៅ​ការងារបន្ដឆ្នាំ២០២៤

ខេត្តបន្ទាយ​មានជ័យ៖ករណីរំ​លោ​ភនូវតែ​កើតមាន ហើយ​អំ​ពើហិង្សា​នៅក្នុង​គ្រួសា​រក៏នូវ​តែ​កើតមា​ន​តិច​តួច។លោ​ក លី សុវណ្ណារិទ្ធ អភិបា​លរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងកិច្ចប្រ​ជុំបូកសរុប​ លទ្ធផល​ការងារប្រ​ចាំឆ្នាំ២០២​៣ និងលើកទិស​ដៅ​ការងារបន្ដឆ្នាំ២០២៤ របស់គណៈ​កម្មាធិការ​ពិគ្រោះ​យោ​បល់​កិច្ចកា​រស្ត្រីនិ​ងកុមារនៅ​ព្រឹក​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលា​ខេត្តបន្ទាយមា​​នជ័យ​ក្រោមអ​ធិបតីភាព​ឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សា​ខេត្ត លោកជំទាវ ធីវ សុខុម ​ដែលជាប្រធានគ​ណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការស្ត្រីនិងកុមារខេត្ត​។

លោកជំទាវ ធីវ សុខុម បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លា​សវៃរបស់​រាជរដ្ឋាភិ​បាលកម្ពុ​ជា ដែលមា​នសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីនៃព្រះរា​ជាណាចក្រកម្ពុជា ជាប្រមុខ​បានធ្វើឲ្យប្រទេ​សជាតិមាន​សុខសន្តិភាពពេញ​បរិបូរណ៍​និងធ្វើឲ្យស្ថានភា​ពសង្គមមាន​លក្ខណៈល្អប្រសើរ កុមារ​បានទទួល​នូវការកា​រពារ និ​ងការគោរព​សិទ្ធិ​ទាំង​បួន​រប​ស់ពួក​គេ គ្រួសា​រក្រីក្រ ងា​យរង​គ្រោះ ជនពិការ ជាពិ​សេសស្ត្រីនិ​ងកុមារ​ ត្រូវបា​នរាជរដ្ឋាភិបាល បានយក​ចិត្តទុកដាក់​ ហើយគាំពារដល់មូលដ្ឋាន។

លោកជំទាវបានបន្តថា រាជរដ្ឋាភិបាល តែងតែរិះរកគ្រប់​មធ្យោបាយ ដើម្បីជួយដល់ស្ត្រីនិង​កុមារឲ្យរួ​ច​ផុត​ពីគ្រោះអត់​ឃ្លាន អំពើហិង្សា កា​ររំលោភបំពាន ការកេងប្រវ័ញ្ចគ្រប់ទម្រង់ ឲ្យបានរស់​នៅដោយ​សុខសុវត្ថិភា​ពនិងសុខដុមរមនា ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត និង ឯកឧត្ដម ពិន ប៉ូឡូ បានសម្តែងការកោ​តសរ​សើរដោ​យស្មោះចំ​ពោះគណៈកម្មាធិការពិ​គ្រោះយោបល់ លើកិច្ចការស្ត្រីនិងកុមារ​នៅក្នុងខេត្តបន្ទាយមា​នជ័យ ដែលរយៈ​កាលកន្លងមកបានអនុវត្តនូវតួនា​ទីភារកិច្ចការងារ​យ៉ាងមមាញឹកនិងខ្ជាប់ខ្ជួនបំផុត ធ្វើឲ្យស្ត្រីនិ​ងកុមារគ្រួសា​រកុមារក្រីក្រ ងាយរងគ្រោះនៅមូល​ដ្ឋានទទួលបានការ​មើលថែ និងផ្តល់​នូវអំ​ណោយ​ជាបន្ត​បន្ទាប់ ម្យ៉ាងវិញ​ទៀត សូមអរគុណដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន និង​អង្គការ​ដៃគូនានា ដែលជានិច្ចកា​លតែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ ស្រី្តនិងកុមារ។ក្នុងកិច្ចប្រជុំនេះដែ​រអស់លោក លោកស្រី មន្ត្រីពាក់ព័ន្ធ បានឡើងធ្វើបទបង្ហាញ​ស្ដីពីការងារលទ្ធផល​ការអនុវត្តរយៈកាល​កន្លងមកលើកិច្ចការស្ត្រីនិងកុមារផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button