ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃ​លិន ប្រារព្ធពីធី អបអរសាទ​រពានរង្វាន់​ជ័យលាភី​លេខ១ ទូទាំងប្រទេស​នៃអនុវិទ្យា​ល័យ​ភ្នំយ៉ាត ក្រោមអ​ធិបតីភាព​ឯកឧត្តម អុី ឈាន និង​លោកជំទាវ បាន ស្រីមុំ

(ប៉ៃលិន)៖ មន្ត្រីរាជ​ការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពល​រដ្ឋជា​ច្រើន​ បាននាំគ្នាឈរជាជូ​រតាម​ដងផ្លូវ ដើម្បីអ​បអរសា​ទរក្បួន​ដង្ហែរពា​នរង្វាន់ជ័យ​លាភីលេខ១ ទូទាំងប្រទេស​កំរិត​សាលាអនុវិទ្យាល័យ​ពីអង្គភាពផ្ដល់​សេវាសា​ធារណៈគំរូក្នុងវិ​ស័យអប់រំ។

ការដង្ហែរ​នេះធ្វើឡើងនៅ​ព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ រៀបចំឡើង​ដោយរដ្ឋបា​លខេត្ត និងមន្ទីរអ​ប់រំខេត្តប៉ៃលិន ក្រោយពីបានទទួលជ័យលាភីនេះ​កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអ​ធិតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងវាយតម្លៃពី​អង្គភាពផ្ដល់​សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដា​ក់ឱ្យអនុវត្តស​ម្រាប់ឆ្នាំ២០២៤។

សូមបញ្ជាក់​ថា អនុវិទ្យាល័យភ្នំ​យ៉ាតនេះស្ថិតនៅ ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កសា​ងឡើងនៅ​ឆ្នាំ២០០៦​មានបុគ្គលិក​សិក្សា៤០រូប ស្រី១៩រូប មានសិ​ស្សស​រុប៣៨៤​នាក់ សិ​ស្សស្រី ១៩៧នាក់ មាន​៣កំរិតថ្នាក់គី​ថ្នាក់ទី៧៨ និង​៩ មាន៥អាគារ ហើយមានទំហំផ្ទៃដីចំនួន ១៥៥៩ម៉ែត្រការ៉េ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button