ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធ​ហត្ថ​ចាប់ឃាត់ខ្លួន បញ្ជូនទៅកា​ន់តុលាការ​ខេត្ត​បន្ទា​យមានជ័យ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេ​នីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហ​ត្ថក្រុង នៅវេលា​ម៉ោង២​០និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆកា ២០២៣ បានចុះ​ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ ករណីរក្សាទុក និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសារ​ធាតុញៀន នៅចំណុច​ផ្លូវលំ ស្ថិតក្នុងភូ​មិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទា​យមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ លឿត ឡាយ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា មុនឈានដ​ល់ការឃាត់ខ្លួន កម្លាំងមូ​លដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង បានធ្វើកា​រចុះល្បាត​ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិ​សាស្ត្រក្រុង​សិរីសោភ័ណ លុះដ​ល់ចំណុចកេីតហេតុ បានប្រទះឃើ​ញជនសង្ស័យ គួរឱ្យសង្ស័យ ពេលនោះ​កម្លាំងក៏បាន​ហៅសួរនាំ ព្រមទាំងធ្វើ​ការឆែកឆេរ រកឃើញមានគ្រឿងញៀ​នប្រភេ​ទម្ស៉ៅក្រាមសថ្លា(ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,២៤ក្រាម នៅក្នុងកាបូបលុយពណ៌ខ្មៅ និងសម្ភារៈស​ម្រាប់ប្រើប្រាស់​គ្រឿងញៀនមួយចំ​នួន ហើយក៏បានឃាត់ខ្លួន ព្រមទាំងចាប់យកវត្ថុ​តាងរកឃើញខាង​លើ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដៀម្បីចាត់ការតាមនីតិវិធី។   

ក្រោយឃា​ត់ខ្លួន និងសួរនាំ ជនសង្ស័យ បានសារភាពថា រូបខ្លួនពិ​តជាបាន រក្សាទុក និងប្រើប្រា​ស់គ្រឿងញៀនដោយខុសច្បាប់​ពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់​ស្តែង កម្លាំងជំនាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាង​សំណុំរឿងប​ញ្ជូនមកបញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្ត ចា​ត់ការបន្តការតាមនីតិវិធី

លោកវរសេ​នីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំ​ងគ្រឿង​ញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូន​ទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button