ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ជិៈម៉ូតូ ​បុកម៉ូតូសណ្តោ​ងរម៉ក​ដឹក​អេតចា​យគ្មាន​ភ្លើងសញ្ញា​ពីក្រោយពេញសំពីង​សំពោ​ង បណ្តា​លរ​បួស​ធ្ងន់ស្រាល​២នាក់ នៅក្នុងស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖របួសធ្ងន់​ម្នាក់និង​ស្រាលម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង​ម៉ូតូជិះ​បុកម៉ូតូ​សណ្តោ​ងរ​ម៉ក​ដឹកអេត​ចាយគ្មានភ្លើង​សញ្ញាពី​ក្រោយ​ពេញ​សំពីង​សំពោង នៅយប់ថ្ងៃទី២៦ ខែតុ​លា ឆ្នាំ២០​២៣ ស្ថិតភូមិទំនប់​ដាច់ ឃុំអូរបី​ជាន់ ស្រុកអូរជ្រៅ ខេ​ត្តបន្ទា​យមានជ័យ។

អ្នកឃើញហេតុការណ៍​បាន​ឲ្យដឹងថា៖នៅពេលគ្រោះថ្នាក់ច​រារណ៍កើត​ឡើងមាន​ម៉ូតូសណ្តោ​ងដឹក​អេតចាយ​ពេញ​សំពីងសំ​ពោងគ្មាន​ភ្លើងបំភ្លឺ​ខាង​ក្រោយ ហើយ​មាន​ម៉ុតូហុង​ដាឌ្រីម​១គ្រឿង​ទៀត​បើកបរ​ពីក្រោយ​ស្របទិ​សគ្នា​ បុកពេញទំ​ហឹង បណ្តាល​របួស​ធ្ងន់ម្នាក់​សន្លប់ស្តូកស្ទឹង​និងរបួស​ស្រាលម្នាក់ ត្រូវបា​នដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅមណ្ឌ​លសុខ​ភាពអូរ​បីជាន់ភ្លាមៗ។

ក្រោយពេ​លកើតហេតុមន្ត្រីន​គរបា​លចរា​ចរ​ណ៍ផ្លូវគោ​ក​ស្រុកអូរជ្រៅ ​បាន​ចុះដ​ល់​កន្លែង​កើតហេ​តុ​បា​ន​ធ្វើកា​រវាស់វែង​ រួចយក​មធ្យោបាយបង្ក​ហេតុយ​កទៅរក្សា​នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button