ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធម្មការ​និងសា​សនា ផ្តល់​ទេយ្យទា​នដ​ល់ព្រះ​សង្ឃ ទាំង៩វត្ត នៅ​ក្នុងស្រុក​មង្គលបូរី ដែ​លរងនូវ​កា​រលិច​លង់​ដោ​យទឹក​ជំនន់

ខេត្តបន្ទាយមានជ័យ៖ដោយពិនិត្យមើល​ឃើញពីការលំបា​កចំ​ពោះព្រះ​សង្ឃ ដែលគង់​ក្នុងវត្តនា​នា​ដែ​លរងនូវកា​រប៉ះពា​ល់​ដោយទឹ​កជំន​ន់ នារសៀល ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២៣ ក្រ​សួង​ធម្មការ​និង​សាស​នា ដឹ​ក​នាំ​ដោ​យឯ​កឧត្តម ​ហង្ស​ ចាន់ព្រីដា​ រដ្ឋ​លេខាធិការ ក្រសួង​ធម្មការនិ​ងសាសនានិង​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមា​នជ័យ បាននាំ​យកនូវទេ​យ្យទានរួម​មាន អង្ករ​និងមី​ រួម​ជាមួយថ​វិកា​ដែល​ជាអំ​ណោយដ៏ថ្លៃថ្លារ​បស់​សម្ដេចម​ហា បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត នាយ​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រកម្ពុជា និងលោ​កជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត យកមកប្រគេ​នដល់​ព្រះអង្គចំ​នួន ៩ វត្ត ដែលរងនូវការប៉ះ​ពាល់​ដោយ​ទឹកជំ​នន់ នៅក្នុងស្ទឹ​ងមង្គល​បូរី។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ ថ្លែងអំណ​រគុណ​យ៉ាងជ្រាល​ជ្រៅ ចំពោះ​ស​ម្តេច មហាបវរធិប​តី ហ៊ុន ម៉ាណែត និ​ងលោកជំទាវ ដែលមា​នសទ្ធាជ្រះថ្លា ក្នុងកា​រចែករំ​លែកទាន ចំ​ពោះព្រះសង្ឃតែងរងនូវការប៉ះ​ពាល់ដោ​យទឹកជំ​នន់ នៅក្នុងស្រុកមង្គល​បុរីនេះ ទៅវត្តទាំង ៩រួមមាន វត្ត សាយសាមន្តារាម ក្នុងឃុំចំ​ណោមមា​នព្រះ​សង្ឃចំនួន ​៥ព្រះអង្គ ទទួល​បាននូវ​អង្ករ១៥បេ មី ១៨​កេ​ស, វត្តបុទ​មបារ​មីយា​រាម គោ​កសំ​រោងមា​ន ព្រះសង្ឃ ចំនួន១៥អង្គ ទទួលបានអ​ង្ករ ២០បេ មី២៧ កេស ,វត្ត វេឡុសុណ្ណារា​ម ហ៊ុបឫស្សី ឃុំសឿរ មានប្រសាសន៍ចំនួន ៤អង្គ ទទួល​បាន​អង្ករ ១៣បេ មី១៨កេស, វត្តសទ្ធារុក្ខារាម បល្ល័ងជ្រៃ មានព្រះសង្ឃចំនួន ៤អង្គទទួលបានអង្ករ ១៣បេ មី ១៨កេស ,វត្ត កេតុរង្សីរត​នារា​មចក ឃុំរហាត់ទឹក ព្រះសង្ឃចំ​នួន ៦អង្គ ទទួលបាន​នូវអង្ករ ១៣បេ មី ១៧កេស ,វត្តត្រ័​យបុទុមារាមសំបួរមាស ឃុំសំបូរប្រាសាទ មានចំនួន ៨អង្គទទួលបានអង្ករ ១៤បេ មី១៤ កេស ,វត្តមហាកោស​លារាម តាសល់​ចាស់ ចំនួន៧រអង្គទទួលបានអង្ករ ១៤ បេ មី១៧ កេស ,វត្ត បុណ្ណរិក​សរារាមស្រះ​ឈូក ឃុំសំបួរមាន ព្រះសង្ឃ​១៥អង្គទទួល អង្ករ ២០បេ មី២៦កេស និ​ងវត្តចេ​តនារា​មបឹងឃ្លាំង ឃុំតាឡំ មានព្រះសង្ឃចំនួន១០អង្គ ទទួលបានអង្ករ ១៨បេ មី១៨កេស។គួរបញ្ជាក់ផង​ដែរថា ក្នុងមួយ វត្តទទួល​បានថវិកា​បន្ថែម​ចំនួន ២០ម៉ឺនរៀលបន្ថែមទៀត។

ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួង​ធម្មការនិ​ងសាស​នា​តំណាងឲ្យ ឯកឧត្ដមប​ណ្ឌិត ចា​យ បូរិន រដ្ឋមន្ត្រីក្រសួងធ​ម្មការនិ​ងសាសនាបា​នមានប្រសា​សន៍ថា ក្រោ​មការដឹក​នាំរបស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺមិន​ឲ្យប្រ​ជាពល​រដ្ឋណា​ម្នាក់ឬក៏ព្រះ​សង្ឃអង្គ​ណាស្លាប់/សុគត ដោយអត់អាហារ​នោះឡើយ។ហេីយសូម​លេីកទឹក​ចិត្តដល់​ព្រះសង្ឃ​ដែ​លកំពុង រងនូវកា​រប៉ះពាល់ដោយទឹ​កជំនន់ និងសូមចូលរួម​ចែករំលែកនៃ​ទុកលំបាក ថ្វីដ្បិតយើ​ងសង្កេតឃើ​ញថា វត្តនីមួយៗនៅទីជនប​ទឆ្ងាយ​ពីពុទ្ធបរិស័ទ ដែលប្រកា​រនេះ​ហើយធ្វើឲ្យព្រះ​សង្ឃមាន​ការខ្វះខាត​ចង្ហាន់​និងបច្ច័យស​ម្រាប់​កសា​ងសមិទ្ធផ​លផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button