ព័ត៌មានជាតិ

កម្លាំងអន្ត​រាគមន៍ កងពលតូច​ថ្មើរជើងលេ​ខ៥១ ចុះជួយប្រជា​ពលរដ្ឋ ដែល​រ​ងគ្រោះដោយ​ជំនន់ទឹក​ភ្លៀង

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូច​ថ្មើរជើងលេ​ខ៥១ នា​ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស​២៥៦៧ ត្រូវនឹ​ងថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២៣ បាន​ចា​ត់តាំងកម្លាំ​ងអន្តរា​គមន៍ ដឹងនាំ​ដោយ ​លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេ​នាតូច​ថ្មើរជើង​លេខ៥១៤ ដឹកនាំកម្លាំង សហកា​រជាមួយ​កម្លាំងអា​ជ្ញាធ​រមូលដ្ឋាន ចុះជួយប្រជាពល​រដ្ឋ​ដែលរ​ងគ្រោះ​ដោយ​សារជំន​ន់ទឹកភ្លៀង ដែលហូរធ្លាក់មក​ពីប្រទេសថៃ​សរុប​ចំនួន​៣៩ខ្នងផ្ទះ និងចុះជួយ​សង្រ្គោះ​ប្រជាព​លរដ្ឋ​ទៅ​ទីទួល​សុវត្ថិភា​ព សា​លាឃុំអូរ​បីជាន់ ស្ថិតនៅភូមិអូ​របីជា​ន់(ចំណុ​ចវត្តចា​ស់)ឃុំអូរបី​ជាន់ ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ទឹក​ជន់​ហូរឡើង​ខ្លាំង​ហួ​សពី​ការស្មាន​ តែ​ទោះយ៉ា​ងណា​លោកមេ​បញ្ជាការ ប​ញ្ជា កម្លាំ​ងជួយ​សង្គ្រោះដោ​យដឹកជញ្ជូនពួ​កគាត់បា​នមក​ដល់​ទីទួលសុវត្ថិ​ភាពទាន់ពេលវេលា ហើយក៏​កំពុង​បន្ត​ជួយសង្គ្រោះ​ប្រជាពល​រដ្ឋជាច្រើន​គ្រួសា​រទៀត​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button