សត្វព្រៃជាច្រើនក្បាល ដាក់លក់នៅចិញ្ចើមផ្លូវផ្សារកូនដំរី ក្បែសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅ ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មន្ត្រីជំនាញគួរតែមានវិធានការទប់ស្កាត់
![](https://www.kmctvonline.com/wp-content/uploads/2023/08/photo_2023-08-02_06-41-07-4-780x470.jpg)
ខេត្តបន្ទាយមានជ័យ៖គេសង្គេតឃើញសឹងជារៀងរាល់ថ្ងៃទៅហើយ គ្រប់ប្រាំង គ្រប់វស្សា ដែលអាជីវករដាក់លក់សត្វព្រៃមានដូចជា សត្វស្លាប អណ្តើក និងសត្វព្រៃមួយចំនួនទៀត មានខ្លះនៅរស់និងខ្លះទៀតងាប់ ជាពិសេសសត្វពស់តែម្តង នៅតាមចិញ្ចើមផ្លូវផ្សារកូនដំរី ក្បែសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនដែលឃើញមន្ត្រីជំនាញយកចិត្តទុកដាក់ ចុះធ្វើការណែនាំ ទប់ស្កាត់ឡើយ។អ្នកចំណូលចូលចិត្តបរិភោគសត្វព្រៃ ធ្វើដំណើរឆ្លងកាត់ពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃ និងក្រុងសិរីសោភ័ណ តែងតែចូលទិញកម្រនឹងរំលងណាស់។
ជាក់ស្តែងសត្វពស់រស់ដែលដាក់ថង់ស្បៃលក់ ដែលមានប្រភេទពស់សាំងសឿ និងពស់ពឹសមានពស់វែកមានទម្ងន២ទៅ៣គីឡូក្រាម ខ្លៈមានទម្ងន់ដល់៤ទៅ៥គីឡូក្រាម មានភាគតិចដែលកំពុងដាក់លក់ ដែលពស់សាំងសឿដែលមានម្ងន់២ទៅ៣គីឡូក្រាមក្នុង១គីឡូក្រាមតំលៃ៥០.០០០ម៉ឺនរៀល និងពស់សាំងសឿទម្ងន់ជាង១គីឡូក្រាមលក់តំលៃ៣០.០០០រៀល។
អ្នកលក់បានប្រាប់ឲ្យដឹងថា៖សត្វព្រៃដែលខ្លួនលក់មានរស់និងងាប់ជាប្រភេទពស់សាំងសឿ ខ្លួនទិញចូល១គីឡូក្រាមតំលៃ៤៥.០០០រៀល បើតូច១គីឡូក្រាមតំលៃ៣០.០០០រៀល លក់ចេញអាធំ១គីឡូក្រាមតំលៃ៥០.០០០រៀល និងតូច១គីឡូក្រាមតំលៃ៣០.០០០រៀល ហើយសត្វព្រៃដែលលក់នេះ ខ្លួនទិញពីប្រជាពលរដ្ឋរកបានដូចជា ពស់សាំង និងពស់វែក ត្រូវបានដាក់ម៉ងបានយកមកលក់។
ប្រជាពលរដ្ឋបានលើកឡើងថា៖នៅពេលគាត់ឆ្លងកាត់ផ្សារកូនដំរីដែលជាកន្លែងលក់សត្វព្រៃ មានដូចជាពស់រស់និងងាប់ និងសត្វស្លាប ដែលគេសម្លាប់ធ្វើហើយយកមកលក់ពិតជាសោកស្តាយសត្វព្រៃ។
ប្រពលរដ្ឋសុំអោយមន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ និងសង្កាត់រដ្ឋព្រៃឈើស្រុក/ក្រុង គួរតែមានវិធានបង្ក្រាបអ្នកលក់សត្វព្រៃចំណុចផ្សារកូដំរី ក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃ និងអភិរក្សាទុក និងត្រូវអោយបញ្ឈប់សកម្មភាពលក់សត្វព្រៃបែបនេះបន្ត៕