ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរចនាសម្ព័ន្ធ ដឹកនាំសាខាថ្មីនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨

(រាជធានីភ្នំពេញ)៖ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨ នាព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣​ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរចនាសម្ព័ន្ធដឹកនាំសាខាថ្មីនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨។

ក្នុងឱកាសនោះ​ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចប្រធានគណបក្សជូនសមាជិក​ សមាជិកា​ គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត​ ក៏បានថ្លែងការកោតសរសេីរខ្ពស់ចំពោះសមាជិក​ សមាជិកា​ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រេីប្រជាពលរដ្ឋ ក្នុងនាមមន្ត្រីគណបក្សប្រជាជនកម្ពុជា​ ហេីយ ឯកឧត្តមបណ្ឌិតក៏បានលេីកទឹកចិត្តឱ្យសមាជិក​ សមាជិកាត្រូវរួមគ្នាបន្តសកម្មភាពដែលបម្រេីផលប្រយោជន៍ជូនជាតិ​ និងប្រជាជនកម្ពុជា​ តាមគន្លងសន្តិភាព​ និងការអភិវឌ្ឍន៍​ ដែលជាមរតកដ៏មានតម្លៃរបស់គណបក្សប្រជាជនកម្ពុជា​ ជាពិសេសគឺកេីតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button