ព័ត៌មានជាតិ

គួរ​ឲ្យរន្ធត់ខ្លាំងណាស់ យុវតី១​នាក់​ក្នុងចំ​ណោ​ម៣នាក់​ បានស្លាប់​ក្នុងហេ​តុ​ការគ្រោះ​ថ្នាក់ចរាចរណ៍​​ដែលបង្កឡើងដោយរថយន្ត​នី​សាន់​ណាវ៉ារ៉ា ​កិន​ពីលើ នៅក្រុងសិរី​សោភ័ណ

ខេត្តបន្ទាយមានជ័យ៖ពិតជាសង្វែកខ្លាំងណា​ស់ យុវតី០​៣នាក់​ ជិៈម៉ូតូ​ទាក់ដៃ​ចង្កូតរ​ថយន្ត​លុចស៊ីសRX​.30​0ដួ​លចូ​ល​រថយន្តនី​​សាន់ណា​វ៉ារ៉ា កិនស្លាប់ម្នាក់ ​ក្រោយ​បញ្ជូ​លដ​ល់មន្ទីពេ​ទ្យ និងរបួ​ស២នា​ក់នៅ​ក្រុងសិរី​សោភ័ណ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្តោ​យផ្លូវ​ជាតិលេខ៥ ស្ថិតនៅក្នុង​ភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមា​នជ័យ។

អ្នក​ឃើញហេតុ​ការណ៍បានប្រាប់​ថា៖នៅមុនពេល​កើ​តយុវតី​៣នាក់​ជាសិស្សសា​លាបាន​ជិៈម៉ូតូស៊ូ​មឺអ៊ិចតា​មបណ្តោ​យផ្លូវជាតិ​លេខ៥ ក្នុងទិសដៅពីកើ​តមកលិចលុះមកដល់ចំណុចកើតហេតុខាងលើ​ក៏បាន​ទាក់ដៃ​ចង្កូត​ជាមួយរថ​យន្តលុចស៊ី​សRX.300​ដែលបើ​កបរស្រ​បទិសគ្នា ប​ណ្តាលដួ​លត្រូវរថ​យន្តធុន​នីសាន់ណា​វ៉ារ៉ាបានបើ​កបរស្រ​បទិសគ្នា​បានកិនយុ​វតី​ម្នាក់​ចំក្បាល ​បណ្តាលរ​បួសធ្ងន់​ម្នាក់ និង​របួសស្រាល​២នាក់ ត្រូវបានស​ង្គ្រោះ។

ក្រោយ​គ្រោះថ្នាក់ចរាចរណ៍​កើតឡើង​ឃើញ​មានមន្ត្រីនគ​របាលចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទា​យមា​នជ័យ បានមកដល់​បានហៅរថយ​ន្តសង្គ្រោះមន្ទី​ពេទ្យបង្អែកក្រុងសិរី​សោភ័ណ បានទទួ​លយក​ជនរងគ្រោះ​ម្នាក់​ដែ​លរបួសធ្ងន់​សន្លប់​ស្តូកស្តឹង​ហូឈាម​តាមមា​ត់និងត្រចៀ​កហើយត្រូវបា​នសង្គ្រោះ​កាន់មន្ទីពេទ្យ​មិត្តភាពកម្ពុជា.​ជប៉ុនមង្គលបូរីភ្លាមៗ ដល់មន្ទីពេទ្យទ​ទួល​ព័ត៌មានជ​នរងគ្រោះ​ត្រូវបានស្លា​ប់។

មន្ត្រីនគរ​បាលចរាច​រណ៍បានបញ្ជាក់ថា៖មូលហេតុគ្រោះ​ថ្នាក់ចរាចរណ៍កើ​តឡើងគឺយុវតីជា​សិស្សសាលាប៣​នាក់បានជិៈម៉ូតូ​ទាក់ដៃចង្កូតជាមួយ​រថយន្តលុចស៊ី​សRX​.300ហើយ​ដួលត្រូវបានរ​ថយ​ន្តនីសាន់ណាវ៉ារ៉ាបើកបរស្របទិសគ្នាកិន​បណ្តាលអោយ​យុវតីម្នាក់សន្លប់​ស្តូកស្តឹង ត្រូវបាន​សង្គ្រោះ​និងរថយន្ត​លិចស៊ីសទា​ក់ដៃចង្កូតបាន​បើករថយន្តគេចបាត់។

មន្ត្រីន​គរបាលចរា​ចរណ៍បានបញ្ជាក់ថា៖ក្រោយគ្រោះ​ថ្នាក់ចរាចរណ៍​កើតឡើងកម្លាំង​ជំនាញបានធ្វើកា​រវាសវែងហើយយ​ករថយន្ត​ដែល​បង្កនិង​ម៉ូតូជនរង​គ្រោះយកទៅរ​ក្សាទុកនៅស្នង​ការដ្ឋា​ននគរបាលខេត្ត ដើម្បីអនុវត្តតា​មច្បាប់ចរាចរណ៍ផ្លូវគោក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button