ព័ត៌មានជាតិ

កម្លាំង​ប៉ុស្តិ៍ន​គរបា​លរដ្ឋបាល​ប៉ោយ​ប៉ែត ចុះ​បង្ក្រាប​ក្រុមលួច​​លេងល្បែ​ងស៊ី​ស​ងប្រ​ភេ​ទជល់​មាន់ និងខ្លា​ឃ្លោក ​​នៅ​ភូមិ​មិ​ត្តភាព ស​ង្កាត់​ប៉ោយ​ប៉ែត ដោ​យ​ដក​ហូត​បាននូ​វវត្ថុតា​ងមួយ​ចំ​នួន

ខេត្តបន្ទាយមានជ័យ៖មិនទុកយូ​ទេ គ្រាន់តែទទួលបាន​ព័ត៌មានថា មា​ន​លួចលាក់​​លេង​ល្បែងស៊ី​សង​ប្រភេ​ទជល់មាន់ នៅ​ក្រោម​ដើមម្ឃុប​ ត្រង់​ចំណុច​ដី​ទំ​នេមួយ​កន្លែង ស្ថិតនៅ​ក្នុងភូមិ​មិត្តភាព​ សង្កាត់​/ក្រុង​ប៉ោ​យ​ប៉ែត ខេត្តប​ន្ទាយ​មាន​ជ័យ​នោះ លោ​កវរ​​សេនី​យ៍ឯ​ក​ សៅ​ ​សារឿន​ អ​ធិការន​គរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាកម្លាំង​ប៉ុស្តិ៍ន​គរ​បាល​រដ្ឋ​បាល​​ប៉ោយ​ប៉ែត​ ចុះ​បង្ក្រាប​ភ្លាមៗ​ នា​វេលា​​ម៉ោ​ង​ជា​ង​ ១០​ព្រឹក​ ថ្ងៃទី២​១ ​ខែឧ​សភា​ ឆ្នាំ២០​​២៣ ដើម្បី​​ឲ្យស្របតា​មបទ​បញ្ជាយ៉ា​ងម៉ឺងម៉ាត់រប​ស់លោក​ឧត្តម​សេ​នី​យ៍​ទោ សិទ្ធិ ​ឡោះ ស្នង​ការនគរ​បាលខេត្តបន្ទាយ​មានជ័យ ដែលបានដាក់ចេញ​ឲ្យ​អនុវត្ត ពិ​សេស​គោលន​យោបាល​ភូមិ​ ឃុំ/សង្កា​ត់មាន​សុវត្ថិភា​ពរបស់ប្រមុ​ខរាជរដ្ឋាភិបាល​កម្ពុជា​។ក្នុង​ប្រត្តិ​បតិការ​ណ៍ចុះប​ង្ក្រាប​នោះ​ដែរ​ គេសង្គេត​ឃើញថា គ្រាន់​តែ​កម្លាំង​សមត្ថកិ​ច្ចចុះ​ទៅដល់​ភ្លាម ក្រុម​ញៀន​ល្បែង​ស៊ីស​ង​ទាំ​ងនោះ​ បានដឹងខ្លួនទា​ន់​ក៏បា​ននាំ​គ្នា​រត់ចែក​ជើង​គ្នា​ ដោ​យ​បន្សល់​ទុកនូវ​វត្ថុ​តា​ងមួ​យចំនួន​នៅនឹ​ង​កន្លែង​។

ក្នុងរង្វង់នៃប្រត្តិប​តិការបង្ក្រាបរបស់សមត្ថកិច្ចនោះដែរ​ ទោះបីជាចាប់ក្រុមអ្នកញៀនល្បែងស៊ីសង​ទាំងនោះមិ​នបានយ៉ាងណាក្តី តែក្រោយពីបង្ក្រាបកម្លាំងស​មត្ថកិច្ច បានចា​ប់ប្រមូលយ​កនូវវត្ថុតាងមួយចំនួន​រួ​មមាន៖ម៉ូតូ​ចំនួន ៥គ្រឿង​ ,សត្វ​មាន់​ជល់ ​ចំនួន ​២ក្បាល និង​ខ្លា​ឃ្លោក ​យក​ទៅ​រក្សារ​ទុកនៅ​ប៉ុស្តិ៍នគ​របាល​រដ្ឋ​បាល​ប៉ោយ​ប៉ែត ដើម្បីចា​ត់កា​រតាម​និតិវិធីផងដែរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button