ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ពលរដ្ឋជាង១០០គ្រួសារ ដែលមានទំនាស់ដីធ្លី​នៅភូមិស្ទឹងបត់ ទទួល​យកការ​ដោះស្រាយ​ពីរដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ តែបន្តស្នើ​​​​​​​​​​​​​​សុំ​សម្តេចតេជោ ជួយអន្តរាគមន៍ចេ​ញប្លង់រឹង​ឲ្យ

ខេត្ត​បន្ទាយមានជ័យ៖ក្រោយពីទទួលបាន​ព័ត៌មាន ​ប្រជា​​ពល​រដ្ឋជា​ច្រើន​នាក់​​ប្រត្តិកម្ម​លើ​​កគ្នា ​ដោយ​មា​ន​កាន់​រូប​ថ​តសម្តេច​តេ​ជោ និងស​ម្តេ​ចគិត្តិព្រឹទ្ធ​ប​ណ្ឌឹត ព្រ​មទាំ​ងប្លង់​ ដែ​ល​អាជ្ញា​ធរ​មូលដ្ឋាន ​និ​ង​ក្រុង​ប៉ោយ​ប៉ែត​ចេ​ញ​​ឲ្យស្រ​បច្បាប់​ ​សុំ​ការ​អន្តរា​គមន៍ពី​សម្តេចតេ​ជោ ​និងស​ម្តេ​ចគិត្តិព្រឹទ្ធប​ណ្ឌឹត ​កាលពី​ព្រឹក​ថ្ងៃទី១​០​ ខែ​មករា ឆ្នាំ២០​២៣ ​បន្ទាប់​ពីទទួ​ល​​បាន​ព័ត៌​ថា​ មាន​ភា​គីម្ខា​ងទៀត​មាន​ ស.ជ​.ណ ម​កគ្រប​ដណ្ដប់​លើ​ដីផ្ទះ​រប​ស់ពួក​គា​ត់ ​នៅចំណុ​ចក្បែផ្លូវ ចេ​ញចូល​ចន្លោះ​រង្វង់មូ​លផ្លូវ៥៨ស្ពា​នស្ទឹង​បត់ ស្ថិតនៅ​ក្នុងភូមិ​ស្ទឹងបត់ សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ ដែ​ល​កំពុង​រស់នៅ និង​កាន់​កាប់​ រហូត​មកដ​ល់ពេល​នេះជាង​១០ឆ្នាំ ​ចុះម​កធ្វើការ​វា​ស់វែង​នោះ នា​ថ្ងៃទី​១១ ខែម​ករា នេះ ឯ​ក​ឧត្តម អ៊ុំ រាត្រី អ​ភិបាល​ខេត្ត អភិ​បាលរ​ងខេត្ត និង​អភិ​បាលក្រុង ព្រមទាំ​ងម​ន្ត្រីជំនាញ បាន​ចុះ​មក​ធ្វើការ​ដោះស្រាយជូនពួកគាត់ នៅក្នុងសាលា​ក្រុងប៉ោយប៉ែត​ ជាលទ្ធផល​ប្រជាព​លរដ្ឋយល់ព្រម​ទទួលយក​ការដោះ​ស្រា​យ​របស់រ​ដ្ឋបាល​ខេត្ត ក្រុង។​

ក្រោយពីបញ្ចប់ការដោយ​ស្រាយ​ឯកឧត្តមអភិបាលខេត្ត​ បានប្រាប់អ្នកសារព័មានថា ធម្មតាក្នុងនាម​អាជ្ញាធរបើមាន ស ជ ណ ចេញត្រូវតែអនុវត្តហើយ ប៉ុន្តែ​គ្រាន់​​អនុវត្ត​ដោយ​អត់​ដឹង​ថាតើ ស ជ ណ ចេញមក​ទំហំដី​ប៉ុន្មាន គ្រាន់តែ​ឲ្យមន្ត្រីជំ​នាញចុះទៅវា​ស់វែង​ទេ ​តែមិនទាន់មានសិទ្ធប្រគល់​​ឲ្យអ្នក​ណានោះទេ អញ្ជឹងដោ​យសារតែឃើញហេតុការ​ណ៍កើតឡើង​មានបណ្តឹ​ងពីប្រជាព​លរដ្ឋ អញ្ជឹង​ក្នុងនា​មរដ្ឋបាល​ខេត្ត ក៏បាន​ពិភាក្សាជា​មួយ​អាជ្ញា​ធរដែ​នដីគ្រប់ថ្នាក់ទៅ ​ក៏សម្រេច​ផ្អាក​ ស ជ ណ មួយរ​យះសិន តែ​សូម​ឲ្យប្រជា​ពលរដ្ឋដែ​ល​ជាប់​ពាក់ព័ន្ធ​ប្រមូល​ឯកសារ​ប្រគល់ឲ្យ​ខាងរដ្ឋបាលខេត្ត ក្រុង ថា តើពួគាត់​កាន់​កាប់​នៅ​កន្លែង​ណាៗ ដើម្បី​ឲ្យវា​ស៊ីគ្នា ​ងាយស្រួល​ក្នុង​ការរាយការណ៍​ជូនប្រ​មុខ​រាជ​រដ្ឋាភិបា​ល ។ចុងក្រោ​យឯក​ឧត្តម ​បានមា​​នប្រសាន៍​បញ្ជាក់ថា ​សុំថាព័ត៌មា​នមិនទា​ន់ច្បាស់​លាស់​«ខ្ញុំគិត​ថា អ្នក​ព័ត៌​មាន មា​នសិទ្ធហើ​យក្នុងកា​រនិ​យាយ តែនិ​យាយ​ឲ្យមានសុ​ជីវធម៌សុំតែ​ប៉ុណ្ណឹង»

ដោ​យឡែកសម្រាប់​ប្រជា​ពលរដ្ឋ​ជា​ង១០០គ្រួសារ​ កំ​ពុងតែក្តុ​កក្តួលក្នុង​ចិត្ត​ដេក​មិ​នលក់​បក់មិន​ល្ហើយ ដោ​យ​សា​រតែរឿង​ដីផ្ទះ ​ដែលខ្លួន​បានទិញ​ស្របច្បាប់ ​អាជ្ញាធរមូ​លដ្ឋាន​ដឹងលឺ មានប្លង់ចេញ​ពីក្រុងត្រឹមត្រូវ ​កំពុង​រស់​នៅនោះ បានបញ្ជាក់​ក្រោយ​ពីជំ​នួប​ដោះ​ស្រាយ​ជា​មួយ​​​ អាជ្ញា​ធរខេត្ត ក្រុង នោះ​ថា ពួកខ្លួន​យល់ព្រម​តាម​ការ​ដោះស្រាយ​របស់រដ្ឋ​បាល​ខេត្ត ក្រុង តែ​សូម​ឲ្យសម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃកម្ពុជា និ​ងសម្តេចគិត្តិព្រឹទ្ធ​បណ្ឌឹត​ ​ជួយជំរុញអាជ្ញាធរ ខេត្ត ក្រុង ​ឲ្យចេ​ញប្លង់​រឹង​ឲ្យ​ដើម្បី​ឲ្យមានទំនុកចិត្ត រស់​នៅដោយមិ​នមានការ​ព្រួ​យ​បារម្ភ ៕ព័ត៌មានលំអិត​សូមស្តាប់បទសម្ភាសន៍រវាង​អ្នកសារព័ត៌មាន ជាមួយអភិបាលខេត្ត ​ដែលមានខ្លឹម​សារដូចខាងក្រោម៖​​​​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!