ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជើញបើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២

(ប៉ៃលិន): លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ អញ្ជើញបើកវិញ្ញាសាប្រឡង មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ នៅវិទ្យាល័យ ក្រុងទេពនិម្មិតហ៊ុនសែន។

នាឱកាសនោះលោកជំទាវអភិបាលខេត្តប៉ៃលិន បានមានមតិសំណេះសំណាល ទៅដល់សិស្សានុសិស្សដែលត្រៀមប្រឡង រយៈពេលពីរថ្ងៃគឺថ្ងៃ៥ នឹង៦ ខែធ្នូ ឆ្នាំ២០២២ ក៏បានណែនាំ ដល់សិស្សានុសិស្សដែលបានមកពី បណ្តា ក្រុងនិងស្រុកដែល បានមកប្រឡងនៅក្នុងថ្ងៃនេះ ត្រូវខិតខំឲ្យអស់ ពីសមត្ថភាពដែលបានសិក្សារយះពេល កន្លងមក។

ជាមួយគ្នានេះដែរលោកជំទាវអភិបាលខេត្ត បានណែនាំចាត់ចែងដល់ក្រុមយុវជន ស.ស.យ.ក.រៀបចំកន្លែងស្នាក់នៅ កន្លែងផ្ញើម៉ូតូ និងបាយទឹកសំរាប់បេក្ខជនដែលមានទីលំនៅឆ្ងាយៗដើម្បីសម្រួលដល់ការប្រឡងនេះ។

ហើយលោកជំទាវបានជូនពរទៅដល់ប្អូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ឲ្យប្រឡងជាប់និងបាននិទ្ទេសល្អគ្រប់ៗគ្នាដើម្បីឈានទៅ ថ្នាក់មហាវិទ្យាល័យបន្តទៀតយកចំណេះដឹងមកបំរើពលរដ្ឋក្នុងមូលដ្ឋានយើង។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាបានឲ្យដឹងថា ឆ្នាំនេះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៥ ធ្នូ ២០២២នេះ បេក្ខជនប្រឡងមានចំនួន៤៧៩នាក់ ស្រី២៧៤នាក់ និងមាន០២មណ្ឌលហើយមាន២៤បន្ទប់។ហើយដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់សិស្សានុសិស្សមានដំណើរការរលូនល្អប្រសើរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!