ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិថៃចំនួន៦នាក់ និងដកហូតបាន​អាវុធខ្លី ៣ដើម ក្រោយពីផ្ទុះអាវុធនៅ ស្រុកសា​លាក្រៅ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ករណីផ្ទុះអាវុធមួយកន្លែង នៅមាត់ស្ទឹ​ងជិតស្ពានសន្តិភាព ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំ​ស្ទឹង​កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២២ ត្រូវបានកម្លាំងនគរបាលស្រុកសាលាក្រៅ ចាប់ឃាត់ខ្លួនជនជាតិថៃចំនួន៦នាក់ និងដក​ហូតបាន​​អាវុធខ្លី ៣ដើម ។

នគរបាលស្រុកសាលា​ក្រៅបានឲ្យដឹងថា​ ក្រោយពីទទួល​បានព័ត៌​មាន​ថា មានករណីផ្ទុះ​អាវុធ​នៅ​ចំ​ណុចខាង​លើ​ភ្លាម និងទទួល​បានបទបញ្ជាពី​លោកឧត្តមសេ​នីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នង​ការដ្ឋាននគរ​បាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សេង គឹមឡាក់ ព្រះរាជ អាជ្ញាអមសាលា​ដំបូងខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការ នៃអធិ​ការដ្ឋាននគ​របាលស្រុកសាលាក្រៅ បានដឹកនាំ​កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបា​លរដ្ឋបាលស្ទឹងកាច់ សហ​ការជាមួយកម្លាំង​ផែនព្រហ្មទណ្ឌ និងកម្លាំងផែ​នសន្តិសុខ នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន បានចុះទៅដល់គោលដៅ បានរកឃើញ​សំបកគ្រា​ប់កាំភ្លើងខ្លីចំនួន ១៤គ្រាប់ និងមាន​ថង់ថ្លា​សង្ស័យជា​សារធាតុញៀនចំនួន ៣កញ្ចប់តូចៗ ព្រមទាំង​ឃាត់ខ្លួនជ​នសង្ស័យ​ដែលជាមុខ​សញ្ញា​បាញ់​កាំភ្លើងបានចំនួន ៦នាក់ (ជាជនជាតិថៃ) និងធ្វើការចុះឆែ​កឆេរចំនួន ២ទីតាំងរួមមាន៖

ទីតាំងទី១នៅផ្ទះសំណា​ក់វ៉ាន់ធី ឆែកឆេរមួយ​បន្ទប់បាន​រកឃើញ​កាំភ្លើង​ចំនួន ១ដើម ម៉ាក​រឡូ​និងគ្រាប់​មួ​យប្រ​អប់ចំនួន ៤៥ គ្រាប់។

ទីតាំងទី២នៅបន្ទប់​ជួលម្លប់ខ្នុរ ឆែកឆេរមួយបន្ទប់​បានរកឃើញកាំភ្លើង ២ដើម។

តាមប្រភពពីមន្ត្រីនគរបាល​ជំនាញបានបន្តថា កាំភ្លើងទី១ ម៉ាកឡុក មានបង់ចំនួន​ ៣បង់ បង់ខ្លី ២បង់ ​និងបង់វែង ១បង់ ដែល​មានគ្រាប់​ចំនួន ៥១ គ្រាប់។កាំភ្លើងទី២ ម៉ាកគូស៊ី​មានបង់១បង់ និងមាន​គ្រាប់រឡូចំនួន ៣០ គ្រាប់។

មន្ត្រីនគរបាលជំនាញបន្តទៀតថា ជនសង្ស័យ​ទាំង ៦នាក់ (ជាជនជាតិថៃ)

ទី១ឈ្មោះ EIMRAKSAWONG PURIN ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបបជាបុគ្គលិ​កកាស៊ី​ណូ​ហ្គែន ប៉ៃលិន (អ្នកបាញ់ និងជាម្ចាស់អាវុធ)

ទី២ឈ្មោះ តា ឆៃ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបបបុគ្គលិក កាស៊ីណូហ្គែន ប៉ៃលិន (អ្នកបាញ់ និង​ជាម្ចាស់អាវុធ)

ទី៣ឈ្មោះ suepsomboat chaninthon ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបបបុគ្គលិកកាស៊ីណូហ្គែន ប៉ៃលិន ។

ទី៤ឈ្មោះ BUNTHUK THAWATHCHAI ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបបបុគ្គលិកកាស៊ីណូ ហ្គែ​ន​ប៉ៃលិន។

ទី៥ឈ្មោះ SITTIPONG VUTHICHAI ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបបបុគ្គលិកកាស៊ីណូហ្គែន ប៉ៃលិន។

ទី៦ឈ្មោះ អាត ធិប ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបបបុគ្គលិកកាស៊ីណូហ្គែនប៉ៃលិន។

កម្លាំង​នគរបាលជំនាញ​នៃអធិការស្រុក​ សហការណ៍​ជាមួយប៉ុស្តិ៍ន​គរបាលរដ្ឋ​បាលស្ទឹងកាច់

ចុះទៅ​ដល់កន្លែងកើតហេតុ។

ក្រោយពីសមត្តកិច្ចជំនាញបានឃាត់ខ្លួន ជនសង្ស័យខាងលើទាំង៦ នាក់និងវត្តុតាង ត្រូវបញ្ជូន​ទៅអធិ​ការដ្ឋាននគ​របាលស្រុកសាលាក្រៅ ដើ​ម្បីចាត់កា​របន្តរតាមនីតិវិធីច្បាប់៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!