ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើង​លេខ៥១ ប្រគល់លិខិ​តសរសើរ រង្វាន់អ​មជូន​អង្គភាព និង​យោធិ​នមាន​ស្នាដៃល្អប្រចាំខែតុលា

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារយោធាសន្តិសុខ ប្រចាំ​ខែតុលា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីបញ្ជា​ការកងព​លតូចថ្មើរជើង​លេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ស​មាសភា​ពដែ​លអញ្ជើញចូលរួមមាន​លោកមេ​បញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរ​សេនាតូចថ្មើរជើងទាំង៤។

នាឱកាសនោះលោកមេបញ្ជា​ការកងពល បានធ្វើកា​រកោតសរសើ​រដល់គ្រប់ប​ណ្តាអង្គភាព​ខិត​ខំយកចិត្តទុក​ដាក់អនុវត្តតាម​ផែនការដែ​លថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោ​យការ​ទទួលខុសត្រូវខ្ពស់ តាមផែ​នការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។

លោកឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ បាន​សង្កត់ធ្ងន់ថា គ្រប់​កងឯកភាព ត្រូវបន្តយ​កចិត្តទុក​ដាក់​ការងា​រស្នូល និងជំនាញ ​ពិសេសការងារហ្វឹកហ្វឺន ត្រូវត្រួតពិនិត្យ និងត្រៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបាន​តាមផែនការ ដើម្បីធានាចេញប្រតិបត្តិការ បំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ឲ្យបាន​ទា​ន់ពេលវេលា និងទទួលជោគជ័យ ត្រៀមជួយស​ង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះ​ដោយបាតុ​ភូត​ធម្មជាតិផ្សេងៗ។

ក្នុងនោះដែរ លោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ បានអញ្ជើញប្រគ​ល់លិខិតសរសើរ និងរង្វាន់អម ដល់យោ​ធិនដែលមានស្នាដៃល្អប្រចាំខែតុលា និងប្រគល់ទឹកក្រូច ដែលជាអំណោយរបស់ក្រុមហ៊ុន ថេន សាយ តាមបណ្តាកងឯក​ភាពចំណុះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button