ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២ ដល់នគរបាលក្រោមឱវាទ

ខេត្តបន្ទាយមានជ័យ:លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារ សន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនសេនាធិការ បានឡើងអាននិងផ្សព្វផ្សាយផែនការ ការពារ ដល់កម្លាំងនគរបាលក្រោមឱវាទ។ គោលដៅការពារមាន២កន្លែងគឺ

ទី១-ទីតាំងប្រណាំងទូកង នៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ មានរយះពេល២ថ្ងៃ (ថ្ងៃទី០៤-០៥ ខែវិច្ឆិការ ឆ្នាំ២០២២។

ទី២-ទីតាំងប្រារព្ធពិធីអកអំបុកសំពះព្រះខែ នៅសាលាខេត្ត និងតាមដងស្ទឹងព្រះពន្លា(ថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០២២)។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជា ដល់កងកម្លាំងទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច យកចិត្តទុកដាក់ចំពៅបេសកកម្មរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុង នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យខាងលើ ប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាសសប្បាយរីករាយ និងមានប្រសិទ្ធភាពខ្ពស់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button