ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះ​សំណាល ជាមួយពលរដ្ឋស្ម័គ្រចិ​ត្តរើចេញ ពីតំបន់រ​មណី​យដ្ឋានអង្គរ ទៅរ​ស់​នៅតំប​ន់​ពា​ក់​ស្នែង ស្រុកអង្គរធំ

ខេត្តសៀមរាប៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រក​ម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួប​សំណេះសំណាលជាមួយ ប្រជា​ពលរដ្ឋ ដែលជា​អ្នកស្ម័គ្រចិត្តរើ​លំនៅឋានចេញពីរម​ណីយដ្ឋានអង្គរ ទៅ​រស់នៅតំប​ន់អ​ភិវឌ្ឍន៍ពា​ក់ស្នែង ស្ថិ​ត​នៅក្នុងឃុំពា​ក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ប្រមាណ ​៣,២០០គ្រួសារបន្ថែម​ទៀត ។ តំបន់អ​ភិវឌ្ឍន៍ពាក់ស្នែង គឺជាកន្លែងថ្មីមួយ​ទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរ​ដ្ឋាភិបាល​រៀបចំ​បង្កើតជាភូមិ​ឋាន និងបែងចែ​កដីធ្លីជូន​ប្រជាពលរដ្ឋស្ម័គ្រចិត្ត​រើចេញពីរមណីយដ្ឋានអង្គរ និងតំ​បន់គ្រប់​គ្រងដោយអាជ្ញាធរជាតិ​អប្សរា។ តំបន់អភិវឌ្ឍន៍​ពាក់ស្នែងនេះមានចម្ងាយប្រមាណ​ជា ២០គី​ឡូម៉ែត្រ ពីតំ​បន់អង្គរ។រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនា​សម្ព័ន្ធនានាមិនខុ​សពីតំបន់អ​ភិវឌ្ឍន៍រុន​តាឯកនោះឡើយ ដើ​ម្បី​គាំទ្រដល់ការរ​ស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករា​យដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋចំនួន ៣,២០​០គ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្ត​ចាប់ឆ្នោតរុះរើសំ​ណង់ផ្សេងៗចេញ​ពីតំបន់រមណី​យដ្ឋាន​អង្គរ មកកាន់តំបន់ពាក់ស្នែងនេះ។ សម្តេចតេជោមានមានប្រសាសន៍បញ្ជាក់ថា ការចាកចេញពីតំប​ន់រមណី​យដ្ឋានអង្គរ​របស់បងប្អូនប្រជាព​លរដ្ឋនៅពេ​លនេះ គឺជាកា​រសម្រេចចិត្តដ៏ឈ្លាសវៃ និងត្រឹម​ត្រូវបំផុត ដើម្បីចូលរួម​ថែរក្សាសម្បត្តិ​បេតិក​ភណ្ឌពិភពលោ​កគឺប្រាសាទអ​ង្គរឲ្យនៅស្ថិត​ស្ថេរគង់វង្សយូរអង្វែងតទៅមុខទៀត ។ក្នុងនោះសម្តេចតេជោបា​នមានប្រសាសន៍រំលឹកថា តំបន់​ពាក់​ស្នែង​ជាសមរភូមិ​ដ៏ស្រួចស្រាវមួយជាមួយខ្មែរក្រហម ដែលកា​លនោះ​ក្រោយកិច្ច​ចរចាសន្តិភា​ពទីក្រុងប៉ារីស មានពលរដ្ឋអូស្ត្រាលី​ ត្រូវបានខ្មែរក្រហ​មចាប់ខ្លួន និងស​ម្លាប់នៅទីនេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថាបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបា​លកម្ពុជាបាន​យកចិត្តទុក​ដាក់ខ្ពស់ចំពោះភូមិឋានថ្មីរបស់ប្រជាពលរដ្ឋ គឺមិនមែនយកព​លរដ្ឋមកទុកចោ​លនោះ​ឡើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា មានផ្លូវ២ខ្សែកា​ត់តំបន់ពា​ក់ស្នែង ត្រូវបានសិក្សាសាងសង់ ក្នុងនោះផ្លូវមួយមានប្រវែងជាង ៥៥គីឡូម៉ែត្រ តម្លៃ ៤៦​លានដុល្លារ និងមួយខ្សែទៀតប្រវែង ៤៦គីឡូម៉ែត្រ គ្រោងប្រើថវិកាជាង ៩៤លានដុល្លារ ក៏នឹងត្រូវ​សាសងនៅ​តំបន់នេះផងដែរ។ ដូច្នេះ សម្តេចតេជោ​បានសម្រេច​អោយសាងស​ង់ហេដ្ឋារចនាស​ម្ព័ន្ធនានា នៅតំបន់ពាក់ស្នែង​នេះ រួមមានផ្លូវ មន្ទីរពេទ្យ សាលារៀន និងផ្សារផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button