ព័ត៌មានជាតិ

ឯកឧត្តម អ៊ិ​ន ចន្ថា ដឹកនាំក្រុមកា​រងារចុះពិនិត្យ និងវាយតម្លៃប​ឋមនៅផ្លូវជ​នបទដែលរ​ងផល​ប៉ះពាល់​ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមា​នជ័យ ក្នុងឆ្នាំ២០២២

(បន្ទាយមានជ័យ)៖ដើម្បីពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់​ផ្លូវជនបទឡើង​វិញឲ្យបងប្អូន​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​ក្រោយទឹក​ស្រក រដ្ឋលេខាធិការ និងជាប្រធានលេ​ខាធិការដ្ឋាន​គ្រប់​គ្រងគ្រោះ​មហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ិ​ន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹក​នាំក្រុមការងា​​ និងវា​យតម្លៃ​បឋមនៅផ្លូវជនបទ អណ្តូងស្នប់ បង្គន់អនាម័យដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុង​ខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២នេះ ចំនួន ៤ស្រុក មានស្រុកមង្គលបូរី,អូរជ្រៅ,ព្រះនេត្រព្រះ និង​ស្រុក​ភ្នំស្រុក ការចុះពិនិត្យនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

លោក ជា យុទ្ធារុ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ គិតត្រឹម​ម៉ោង១៧ និង៣០នាទីថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹក​ភ្លៀងនៅបន្ត​លិច​ បានបណ្តាល​ឲ្យផ្លូវ​ជនបទនៅក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវកើនឡើងដល់ចំនួន៥៥ខ្សែ ប្រវែង​៥៨២,​២៣៦​ម៉ែត្រ ត្រូវបានលិចទឹកប្រវែង១៥១,៥២០ម៉ែត្រ ក្នុងនោះដាច់តួផ្លូវប្រវែង៣០,៥៧៥ម៉ែត្រ ហូរច្រោះជើងទេរប្រវែង១២៧,៤២០ម៉ែត្រ និងលូមូល ៣កន្លែង។

លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ ក្នុងនោះ​ផ្លូវទាំង៥៥​ខ្សែនេះ​ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ចំនួន៨ខ្សែ,ស្រុកព្រះនេត្រព្រះ ចំនួន១៧ខ្សែ,ស្រុកមង្គលបូរី ចំនួន​៩ខ្សែ,ស្រុកភ្នំស្រុក ចំនួន៣ខ្សែ,ស្រុកស្វាយ​ចេកចំនួន​៣ខ្សែ,ស្រុកថ្មពួក​ចំនួន៦ខ្សែ,​ស្រុកម៉ាឡៃ​ចំនួន២ខ្សែ,ក្រុងប៉ោយប៉ែតចំនួន១ខ្សែ និងក្រុងសិរីសោភ័ណចំនួន៦ខ្សែ អណ្តូងស្នប់ចំនួន១០ បង្គន់​អនាម័យចំនួន ២១៣។

ក្នុងឱ​កាសចុះពិនិត្យ និងវាយតម្លៃឯកឧត្តម អ៊ិ​ន ចន្ថា បានមាន​ប្រសាសន៍ថា៖ ដោយមានកា​រយកចិត្តទុក​ដាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម​បានចាត់​តាំងអោយរូប​ឯកឧត្តមផ្ទាល់ ធ្វើការដឹកនាំក្រុមការងារ ធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគ​មន៍ត​ភ្ជាប់ផ្លូវជនបទឡើងវិញឲ្យបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រក ក្នុងចំណុចភូ​មិសាស្ត្រ​ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នា​នោះឯកឧត្តម អ៊ិន ចន្ថា បានធ្វើការ​កោធសរសើរនិងវាយតម្លៃចំពោះលោក.លោកស្រី ថ្នាក់ដឹក​នាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលបានសហការ សាមគ្គីភា​ពគ្នាក្នុងកា​រអនុវត្ត​ការងាររយៈពេលកន្លងមក។ ជាក់ស្តែងក្នុងសកម្មភាពចុះថែទាំផ្លូវជនបទ អណ្តូងស្នប់ និង​បង្គន់​អនា​ម័យទាំងរដូវប្រាំង និងរដូវវស្សា ក្នុងការជួសជុលតភ្ជាប់ និងស្តារឡើងវិញ ជូនបង​ប្អូន​ប្រជាពលរដ្ឋបានប្រើប្រាស់ ព្រោះផ្លូវជនបទមានសារៈសំខាន់​ណាស់សម្រាប់បងប្អូនធ្វើដំណើរ​ឆ្លងកាត់ប្រកបរបររកស៊ីក៏ដូច​ជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button