ព័ត៌មានជាតិ

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ​អញ្ជើញចុះសួសុខទុក និងនាំយ​កអំ​ណោយ ជូនកម្លាំងនគ​របាល​ចុះជួយរំ​ដោះ​ទឹកជំនន់ និងច្រក​ដីដា​ក់ការ៉ុងបិ​តទឹកបញ្ជៀ​សកា​រជន់​លិច​ នៅ​សា​កល​វិទ្យាល័​យ​ជាតិ​មានជ័យ

ខេត្តបន្ទយមានជ័យ៖លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបា​ល ខេត្តបន្ទាយមានជ័យ និង​ជាអនុគណ:ទ្រទ្រង់សាក​លវិទ្យាល័យជាតិមានជ័យ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានដឹ​កនាំ​មន្ត្រីក្រោមឱវាតមានលោកឧត្តម​សេនីយ៍​ វរសេ​នីយ៍ស្នងការរង និង​សប្បុរសជន អញ្ជើញ​ចុះសួសុ​ខទុក្ខ និងនាំយកអំ​ណោយទៅប្រគល់​ជូនកងកម្លាំ​ងដែលឈរជើង ជួយបូមទឹកចេញ និងបិ​ទទំនប់ នៅសាកលវិទ្យាល័យជាតិមានជ័យ ។

ក្នុងនោះលោកឧត្តម​សេនីយ៍ទោ ស្នងការ ក៏បានឧបត្ថម្ភទឹ​កសុទ្ធកម្ពុជា ចំនួន ៥០កេស និងថវិកា ចំនួន​ ១,០០០,០០០ រៀល (មួយលានរៀល) ឧបត្ថម្ភ ​វរសេនាតូច​ការពារព្រំដែនគោកទាំង៤ ក្នុង​មួយវរ​២០ម៉ឺ​នរៀល និងផែន ២០ម៉ឺ​នរៀល និងលោក អ៊ុក ប៉ូលីរ៉ា នាយកធនាគារប្រៃសនីយ៍ និង​លោកស្រី វរសេនីយ៍ត្រី ផេង ម៉ារីដា នាយផ្នែកនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានឧបត្ថម្ភ អង្ករ ២០គីឡូ ចំនួន ៣០ការ៉ុង ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ដើម្បីជួយ​ដោះស្រាយ​បញ្ហាក្នុងកា​រហូបចុក អំឡុងពេល ជួយទប់ទឹកកុំឱ្យហូរ​ចូលនិងបូមទឹក​ចេញដែលកំពុងជ​ន់លិចដោយ​ជំនន់ទឹ​កភ្លៀងក្នុងបរិវេន​សាកលវិទ្យាល័យជាតិមានជ័យ ។

ទន្ទឹមនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានក្រើនរំលឹ​កដល់កងម្លាំង​មានការប្រុង​ប្រយ័ត្ន​ពីសត្វផ្សេងៗ​ក្នុងបំពេ​ញការងារទាំងពេលយប់និងថ្ងៃ និងត្រូវដោះ​ស្រាយបញ្ហា​បន្ទាន់ចំពោះ​មុខកម្លាំងនគ​របាលទាំងអស់ចូលរួមជួយច្រកដាក់ដាក់ការ៉ុងដើម្បីធ្វើជាទំនប់បិតទឹក និងកម្លាំង​មួយចំនួន យកម៉ាស៊ីនមកបូម ចេញ កុំឲ្យមានកា​រជន់លិចអា​គារសិក្សានៃ​សាកលវិទ្យាល័យ​ជាតិ​មានជ័យកាន់តែខ្លាំងជាងនេះ។

ក្នុងឱកាសនោះ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បាន​ថ្លែងអំណរគុណ និងជូនពរដល់ លោក អ៊ុក ប៉ូលីរ៉ា និងលោកស្រី រកទទួលទានកាន់តែមានបាន និង សូមជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button