ព័ត៌មានជាតិ

ប្រជា​ពលរដ្ឋ ដែលមានជីវភាព​ខ្វះខាត​រងគ្រោះដោយសារ​ទឹកជំនន់ជាង​​១០០​គ្រួសារ នៅក្រុងប៉ោយប៉ែត ទទួលបានអំណោយពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយះឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ ​គឹមយ៉ាន ឧបនា​យ​ករដ្ឋមន្ត្រី

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តមនាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអា​ជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំ​ងគ្រឿងញៀន និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងក្រុមការងារ

នា​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បាន​អញ្ជើញចុះសួរសុខទុក្ខ និងនាំ​យកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហ​មកម្ពុជា ផ្តល់ជូនដល់​ប្រជា​ពលរដ្ឋ ដែលមានជីវភាព​ខ្វះខាត​រងគ្រោះដោយសារ​ទឹកជំនន់​ចំនួន១៣៣​គ្រួសារ នៅ​សង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនី​យ៍ កែ គឹមយ៉ាន បាន​ជម្រុញឲ្យអាជ្ញា​ធរ និងជំ​នាញពាក់ពន្ធ័ ត្រូវ​បន្តកា​រយកចិត្តទុ​កដាក់ក្នុងជួយ​សង្គ្រោះមនុស្ស និងត្រូវរ​កគ្រប់មធ្យោបាយរំ​ដោះទឹកនៅតំបន់ជន់លិចខ្លាំងជូនពលរដ្ឋ និងប​ញ្ចៀសកា​រខូចខា​តហេដ្ឋារចនាសម្ព័ន្ធនានា តាម​ដែលអា​ចធ្វើបាន។ទន្ទឹមនោះឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវណែនាំ និ​ងហាមប្រាមកូន​ចៅកុំឲ្យលែងទឹក ព្រោះ​ពេល​នេះ​ទឹក​កំពុងជន់ខ្លាំងអាចនាំឲ្យ មានគ្រោះ​ថ្នាក់ដល់​អាយុជីវិត ។

អំណោយដែលត្រូវចែកជូន​ពលរដ្ឋរងគ្រោះចំនួនដោ​យទឹកជំនន់ ១៣៣ គ្រួសារ នា​ពេលនេះ ក្នុង០១គ្រួសារទ​ទួលបាន​ឃីត១កញ្ចប់ ,អង្ករ២០គីឡូក្រាម ,មី១កេស ,ត្រីខ១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,ទឹកត្រី១យួរ ,ទឹកពិសាដប១យួរ ,សារុង១ ,មុង១ ,សាប៊ូដុសខ្លួន២ដុំ ,ថ្នាំពេទ្យ(ប៉ារ៉ា+បេតាឌីន)១កញ្ចប់ ,ថវិកា២ម៉ឺនរៀល ។ដោយឡែកកម្លាំង​នគរបាល ៥០​ម៉ឺនរៀល ,កម្លាំ​ងអាវុធហត្ថ ៥០ម៉ឺនរៀល ,ប្រជាការពារ ៥០ម៉ឺនរៀល ,ក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀល កម្លាំងយោធា ៥០ម៉ឺនរៀល និងប្រជាពលរដ្ឋដែលមា​នសមាជិកស្លាប់ដោយ​ទឹកជំនន់ចំនួន០៣ គ្រួសារ ក្នុង០​១គ្រួសា​រទទួលបាន ថវិកា ចំនួន៥០ម៉ឺនរៀល ផងដែរ ៕ ដោយ​ ៖ លោក ហាក់ សំអាត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!