ច្រកព្រំដែ​នអន្តរជាតិព្រំខេត្តប៉ៃលិន ប្រជាពលរដ្ឋខ្មែររា ប់ពាន់នាក់សម្រុកត្រឡប់មកស្រុកកំ​ណើ​តវិញ ក្រោម​ការយកចិត្តទុកដាក់​ពីរដ្ឋបាល​ខេត្ត

(ប៉ៃលិន) នៅច្រកទ្វារអន្តរជា​តិខេត្តប៉ៃលិន ប្រជាពលរ​ដ្ឋខ្មែរសម្រុក​វិលត្រឡប់ម​កស្រុកកំណើ​តវិញតាមច្រក​នេះ​រាប់​ពាន់នាក់ក្នុង​មួយថ្ងៃៗ ក្រោមការចុះស​ម្របសម្រួលពី​ថ្នាក់ដឹកនាំ​ក្នុងខេត្តប៉ៃ​លិ​ន។

លោក ប៉ិច ប៊ិន ប្រធាន​ការិយាល័យច្រក​ទ្វារអន្ត​រជាតិព្រំបានអោ​យដឹងថា រយះពី​រថ្ងៃនេះ​មានបង​ប្អូនប្រជា​ពលរដ្ឋដែល​វិលត្រឡប់ពី​ប្រទេសថៃរាប់​ពាន់នាក់ដោ​យមានកា​រយកចិត្ត​ទុកដាក់និ​ងចាំទទួលពី​ថ្នាក់ដឹ​កនាំនិងក្រុមកា​រងាររបស់រដ្ឋបា​លសាលាខេត្តប៉ៃលិន។

ក្នុង​ឱកាសជួបសំណេះ​សំណាលកា​លពីថ្ងៃចុងសប្តាហ៍នេះ​លោកជំ​ទាវ បាន ស្រីមុំ អភិបាលខេត្ត បានមាន​ប្រសាស​ន៍បញ្ជាក់ថា៖ ដោយសារស្ថា​នភាពព្រំដែ​នកាន់តែតឹ​ងតែង រដ្ឋបាលខេត្ត បានអំពាវ​នាវឱ្យបង​ប្អូនព​លករខ្មែរ ដែល​កំពុងធ្វើការនៅប្រទេ​សថៃ ត្រឡប់ម​កមាតុភូមិវិញ មុនពេលអាជ្ញា​ធរ​ថៃ បណ្តេ​ញចេ​ញ ឬធ្វើកា​រប្រមាថណា​មួយ ដោយ​រង់ចាំ​ទទួល​ទាំងអស់ឱ្យតែ​ជាជនជាតិខ្មែរ ទោះបី​ជាមាន​ឯកសារគ្រប់គ្រាន់ ឬមិន​មានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែង​នៅច្រកទ្វារព្រំដែ​នអន្តរជាតិព្រំ ខេ​ត្តប៉ៃលិន គឺមានបងប្អូនពលករ​ខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មក​កម្ពុជាវិញជា​រៀង​រាល់ថ្ងៃ ដោយ​រដ្ឋបា​លខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជី​វៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងកា​រស្នាក់នៅប​ណ្ដោះអា​សន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិល​ត្រលប់ទៅ​ស្រុកកំណើតវិញ ដោយឥត​គិតថ្លៃ ព្រមទាំងជួ​យរកការងារជូនបងប្អូនពលករផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *