ជនជាតិថៃចំនួន០៦នាក់ លួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ

បន្ទាយមានជ័យ ៖ ពលរដ្ឋថៃនៅតែបន្តឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដើម្បីធ្វើការស្វែងការងារធ្វេី ដោយសារពួកគេរងទុក្ខដោយសារ តែប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែន ជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល ខ្វះការងារធ្វើ ទេីបបង្ខំចិត្តឆ្លងអូរព្រំដែន ដោយខុសច្បាប់ ចូលមកកម្ពុជា ត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ នៅវេលាម៉ោង៧និង០៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែកក្កដា នេះថា ពិតជាមានសកម្មភាពជនជាតិថៃ បានលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជាពិតមែន ក្នុងនោះកងកម្លាំងសឹករងម៉ាឡៃ សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ៨១៥ បានធ្វើការឃាត់ខ្លួនជនជាតិថៃ ចំនួន ០៦នាក់( ស្រី ) នៅចំនុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ក្រោយពីមានការឃាត់ខ្លួននៅជនជាតិថៃទាំង០៦នាក់នេះ កងកម្លាំងនៅឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខាងលេី បានធ្វើការបណ្ដេញជនជាតិថៃទាំងនោះឱ្យវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

សកម្មភាពនៃការលួចឆ្លងដែនរបស់ជនជាតិថៃ ចូលមកកម្ពុជានេះត្រូវបានមើលឃើញថា ពួកគេបានរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលប្រទេសរបស់ខ្លួនបាន បិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជា ដែលធ្វើឱ្យប្រជាជនថៃ ប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំ គ្មានការងារធ្វេី ទើបបង្ខំចិត្តឱ្យពួកគេលួចឆ្លងដែនដោយប្រថុយប្រថានចូលមកកម្ពុជា ទោះបីជាយោធារបស់ប្រទេសខ្លួន មានការរិតបន្តឹងតាមព្រំដែនក៏ដោយ ក៏ពួកគេ នៅតែបន្តលួចឆ្លងដែនដើម្បីស្វែងរកការងារធ្វើ។ ហេីយកងកម្លាំងដែលឈរជេីតាមបន្ទាត់ព្រំដែន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់មកកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *