ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុ​ខា រំលេ​ចវីរ​ភាពស​ម្ដេច​តេជោ និងសម្ដេចធិបតី ពេលផ្ដល់​អនុសា​សន៍ជូន​ក្រុមកា​រងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋាន​ស្រុកបាភ្នំ

ខេត្តព្រៃវែង៖ពីវេទិកាធិបតី នៃពិធីប្រ​កាសសមាស​ភាពក្រុម​ការងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋានស្រុក​បាភ្នំ ខេត្តព្រៃវែង នារ​សៀលថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ២០២​៥ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានរំ​លេ​ចអំពីវីរ​ភាព​សម្ដេច​តេជោ ​ហ៊ុន សែន​ អតីតនាយករដ្ឋមន្ត្រី និងភាពអង់​អាចប្រតិភា​នរបស់​ស​ម្ដេច​ធិ​ប​តី ហ៊ុន ម៉ាណែ​ត នា​យករដ្ឋមន្ត្រីនៃព្រះ​រាជា​ណាចក្រកម្ពុជា ទាំ​ងក្នុងក្របខ័ណ្ឌអាស៊ាន និង​ក្នុង​កា​លៈ​ទេសៈ នៃការ​ប្រឈមមុខ​តទល់អំ​ពើឈ្លានពា​នបង្កឡើងដោយភាគីថៃ តាមខ្សែប​ន្ទាត់​ព្រំដែន។

ឯកឧត្តម​អភិសន្តិ​បណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ និងជាប្រធា​នក្រុមកា​រងា​ររាជរដ្ឋាភិបា​លចុះមូលដ្ឋានខេ​ត្តព្រៃវែង បានមាន​ប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែ​ជា​អគ្គុម​គ្គុ​ទេ​សនយោ​បាយដឹ​កនាំរប​ស់កម្ពុជា​ប៉ុណ្ណោះ​ទេ សម្ដេច​តេជោ ក៏ជា​ឥស្សរជ​នកំពូលរបស់ខ្មែរ ដែ​លត្រូវបាន​ទទួលស្គាល់​ទាំងក្នុងក្រប​ខ័ណ្ឌតំបន់ និងពិភពលោក ពិសេសកា​រអនុវត្តន​យោបាយ​ឈ្នះឈ្នះ ការរក្សា​សន្តិភាពនិងអ​ភិវឌ្ឍន៍ជាតិ ព្រម​ទាំងការនាំវិបុលភាពសម្រាប់តំបន់ និងភាពសុ​ខដុមរបស់​ពិភព​លោក។

ក្នុងក្របខ័ណ្ឌអាស៊ា​ន ឯកឧត្តម​អភិសន្តិបណ្ឌិត បានរំលេចនូ​វខ្លឹមសារជំនួប​ជាមួយឯក​ឧត្តមឯក​អគ្គរដ្ឋទូត​ប្រ​ទេសទីម័រឡេស្តេ កាលពីពេលថ្មីៗនេះ ដោយឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាប​ឯកឧត្ត​មអ​ភិ​សន្តិបណ្ឌិត ថា ថ្វីដ្បិតកម្ពុជា មិនមែនជាប្រទេសស្ថាបនិកបង្កើតអាស៊ានដំបូងគេ ប៉ុន្តែប្រទេសកម្ពុជា មានសម្ដេចតេជោ ជាឥស្សរជនឆ្នើមកំពូលមួយនៅអាស៊ាន ដែលទីម័រ ចាត់ទុក​ជាបិតា​អាស៊ានម្នាក់ និងជាគុណូបការជនមួយរូប ដែលបានជួយជ្រោមជ្រែងទីម័រ ឈាន​ទៅក្លាយ​ជាសមាជិក​ទី១១ រប​ស់អាស៊ាន។

បើតាម​ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ទីម័រ ក៏បាន​បង្ហើបអំពីផែនការមួយរបស់ជាតិ គឺបន្ទាប់​ពីក្លាយជាស​មាជិកអាស៊ាន ទីម័រ នឹងបង្កើត​តំបន់សេដ្ឋកិច្ចពិ​សេសជាលើកដំបូង​នៅក្នុងប្រទេ​សរបស់​ខ្លួន ដោ​យយកលំនាំតាមបទពិសោធន៍ពីប្រទេសកម្ពុជា ហើយកាន់តែពិសេសទៀតនោះ រដ្ឋា​ភិបាល​ទីម័ រ​បានសម្រេចរួចរាល់ហើយ ដាក់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនោះ ភ្ជាប់​និងនា​មសម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន។

ដោយឡែក​ក្នុងកាលៈទេសៈ​ដែលមានការប្រ​ឈមមុខតទល់ជា​មួយអំពើឈ្លានពា​នបង្កហេតុឥ​តឈប់​ឈររបស់ថៃ ឯក​ឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៅកាន់អង្គពិធីថា សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំជាតិប្រកបដោយប្រតិភាពឈ្លាសវៃ និងដាក់ចេ​ញយុទ្ធ​សាស្ត្រប្រក​បដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ការពារកិត្តិ​យស​ជាតិ និ​ងប្រជាជន ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដោយប្រើទាំង​នយោ​បាយកា​រទូត ទ្វេរភាគី យន្តការអន្តរជាតិ និងការប្រុងជើងការណ៍ ប្រកបដោយភាពអង់អាច នៃកង​កម្លាំង​ការពា​រខ្សែបន្ទា​ត់ព្រំដែន ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងន​គរបាលការ​ពារព្រំដែន។

ភ្ជាប់នឹងការគូសរំលេចអំពីវីរភាពសម្ដេចតេជោ និងការដឹក​នាំរាជរដ្ឋាភិ​បាលរបស់ស​ម្ដេចមហាបវរ​ធិបតី ឯ​កឧត្ត​មអភិសន្តិបណ្ឌិត ស សុខា បានបន្តសង្កត់ធ្ងន់អំពី​ភាពចាំបាច់នៃ​ការយកចិ​ត្តទុកដាក់​របស់ក្រុម​ការងាររាជរដ្ឋាភិបាល របស់រដ្ឋបាល និងមន្ត្រីគ្រប់ថ្នាក់ចំណុះស្រុកបាភ្នំ ជាពិសេ​សកិច្ចការ​ពារសន្តិភាព ធានាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធានាប្រក្រតីភាព និងគុណ​ភាពនៃសេ​វាសាធារណៈ ដើរទន្ទឹមគ្នានឹងការអភិវឌ្ឍមូលដ្ឋាន ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេ​សការអភិវឌ្ឍធនធានមនុស្ស តាមគ្រប់មធ្យោបាយ និងគ្រប់កម្រិត ភ្ជាប់នឹង​ការប្រើ​ប្រាស់បច្ចេកវិទ្យាឌីជីថល។

បើតាមឯក​ឧត្តមអភិសន្តិ​បណ្ឌិត ស សុខា គ្រប់ផែនការសកម្មភាពរបស់រដ្ឋបាលស្រុកបាភ្នំក្ដី អង្គភាពចំណុះ រួមទាំងក្រុមការងារគាំទ្រ ជាពិសេសក្រុម​ការងាររាជរដ្ឋាភិ​បាលចុះមូ​លដ្ឋានស្រុក​បាភ្នំ គឺត្រូវតែផ្សា​រភ្ជាប់ទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងបង្កើតឱ្យមានសកម្មភាពចូលរួមគាំទ្រ និងជួយជ្រោម​ជ្រែងពីសំណាក់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផ្ទាល់ ដោយប្រកាន់ខ្ជាប់នៅ​គោលការណ៍​គ្រឹះ ៣ គឺសកម្មភាពដែលត្រូវអនុវត្ត ការត្រួតពិនិត្យតាមដាន ការវាយតម្លៃ និងតម្រង់ទិសបន្ថែម៕

Leave a Reply

Your email address will not be published. Required fields are marked *