ព័ត៌មានជាតិ

គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីកា​រចុះ​ឈ្មោះ​បោះឆ្នោតសម្រាប់​ការបោះ​ឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី​ ខេត្ត​ ក្រុង និងក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទ០១ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការរៀប​ចំការបោះ​ឆ្នោត​ខេត្តបន្ទាយមានជ័យ បានបើក​កិច្ចប្រជុំផ្សព្វផ្សាយជូនដល់​អស់លោ​ក លោកស្រី ដែលជា​អភិបា​លស្រុក ក្រុង ក្រុមប្រឹក្សា​ឃុំសង្កាត់ គណបក្សនយោ​បាយ អង្គ​ការមិនមែនរដ្ឋាភិបាល ស្ដីពីការ​ចុះឈ្មោះបោះឆ្នោត​សម្រាប់​ការបោះឆ្នោតជ្រើស​តាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២​៤។

លោក យ៉ង់ សក្កិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានលើក​ឡើងថា យោងតាមប្រតិទិន​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត​បានសម្រេច ក្នុងប្រការមួយ ត្រូវធ្វើប្រតិភូកម្មអំណាច ដល់ក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបំពេញតួ​នាទី​ជាតំ​ណាងគណៈ​កម្មការជាតិរៀបចំការបោះ​ឆ្នោតហៅកា​ត់ថាគ..បក្នុង​ការចុះឈ្មោះបោះឆ្នោ​តជូនអ្នកបោះឆ្នោត​ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែងជាអង្គបោះ ឆ្នោតក្នុងក្រប​ខ័ណ្ឌកា​រិយាល័យចុះឈ្មោះ​បោះឆ្នោតនៃឃុំសង្កាត់នីមួយនីមួយ តាមកាលបរិ​ច្ឆេទការចុះ​ឈ្មោះ​បោះឆ្នោត​ទៅតាមឃុំសង្កាត់ មិនគិតបញ្ចូលថ្ងៃ​សៅរ៍ អាទិត្យឬក៏ថ្ងៃឈប់សម្រាកផ្សេងៗ ចាប់ពី​ថ្ងៃទី២៩ ខែកុម្ភៈ​ដល់ថ្ងៃទី២០ ខែមីនាឆ្នាំ២០២​៤ តាមបញ្ជាក់តាមឋានានុក្រម នៅក្នុងស្រុក ក្រុង ខណ្ឌ រាជធានីខេត្ត មិនគិតបញ្ចូលចាប់​ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៤ ការបញ្ជូនឈ្មោះ និងរបាយការណ៍​មកគ..បចុះថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ការបញ្ចូលទិន្នន័យ​ការផ្ទៀង​ផ្ទាត់ការសម្រេចលើ ឈ្មោះបោះឆ្នោត​ដំបូងដែលគ​..បនិងការ​វេចខ្ចប់ដោ​យគ..បនៅ​ថ្ងៃទី២៨ ខែ​មីនា ដល់ថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៤ ការ​បញ្ជូនបញ្ជីឈ្មោះបោះឆ្នោតដំបូង ទៅ ល គ ធ .ខប ចាប់ពី​ថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ការបិទផ្សា​យបញ្ជីឈ្មោះ​បោះឆ្នោត​ដំបូងទៅ ល គ ធ . ខ ប និងទីប្រជុំជន​រាជធា​នី ខេត្តចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ការប្ដឹងត​វ៉ាឬប្ដឹងជំ​ទាស់ការដោះស្រាយពាក្យបណ្ដឹង​លើបញ្ជីឈ្មោះបោះឆ្នោតដំបូងចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ អាចផ្តល់សុពលភាពលើការបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ដោយគ.​.បចា​ប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោ​យការបិទផ្សាយប​ញ្ជីបោះឆ្នោតផ្លូវ​ការនៃការិយាល័​យបោះឆ្នោតនិងតាមដានមណ្ឌលបោះឆ្នោតចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការដោ​យគ..បនៅការិយាល័យបោះឆ្នោតចាប់ពីថ្ងៃទី២៥ ខែឧស​ភា ឆ្នាំ២០២៤ ការរៀបចំបែបបទផ្លាស់ប្ដូរអ្នកបោះឆ្នោត​ជំនួសអ្នកបោះឆ្នោតដែ​លទទួលមរណៈ​ភាពចាប់​ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃ​បោះ​ឆ្នោតឲ្យស​មាជិកជាអង្គបោះឆ្នោតទូទៅត្រូវបោះឆ្នោតចំនួន លើកទីមួយបោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានីខេត្ត និងទីពីរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកក្រុងខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤។

លោក លី សុវណ្ណារិទ្ធ អភិបាលរ​ងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កិច្ចប្រជុំនៅ​ថ្ងៃនេះ​មាន​សារសំខាន់ខ្លាំង​ណាស់ចំពោះអស់លោកលោកស្រី ស្តីពីការណែនាំរបស់​គណៈកម្មការ​ជាតិរៀបចំ ឆ្នោតដើម្បីដំណើរការនៃការចុះឈ្មោះ​បោះឆ្នោតជ្រើសរើ​សក្រុមប្រឹក្សារា​ជធានី ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ក្នុងឆ្នាំ២០២៤។

លោកអភិបាលរងខេត្តបានបន្តថា សូមឲ្យអស់លោក​ លោកស្រីតំណាង​គណបក្សនយោបា​យទាំងអស់ សូមចូលរួមបរិយាកាសនយោបា​យឲ្យបានល្អនិង មានស្ថានភាពឲ្យបានល្អប្រសើរ និងសូមឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចូលរួមរក្សាសន្តិសុខសុវត្ថិភាពឲ្យបានល្អ ទាំងសន្តិ​សុខន​យោបាយ ទាំងសន្តិសុខសាធារណៈ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button