ព័ត៌មានជាតិ

អភិបាលខេត្ត​ប៉ៃលិន អំពា​វនាវដ​ល់គ្រប់​មជ្ឍ​ដ្ឋាន​ទាំងអស់ ត្រូវរួមគ្នា​ដាំដើម​ឈើ និងផ្កាចំរុះ តាមដង​ផ្លូវនិងទី​សា​ធារណៈ ដើម្បីប​ង្កើតជាគ​ម្របបៃ​តង និងលើ​កកម្ពស់​សោភ័ណភា​ពក្នុងទីរួម​ខេត្ត

(ប៉ៃលិន)៖ មានប្រសាសន៍លើកឡើងក្នុងឱ​កាសអញ្ជើញដឹ​កនាំ ក្រុមការងារចុះពិនិត្យមើល ដើម​ផ្កាក្ងោក ​ចំនួន ៨០០ដើម​ ដែលរដ្ឋបា​លខេត្តបា​នដាំរយៈ​ពេលជាង ២ឆ្នាំ នៅអបតា​មដងផ្លូវនា​នាក្នុង​ខេត្ត នារសៀ​លថ្ងៃទី២៩​ ខែឧស​ភា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន​ថ្លែងឱ្យដឹងថា៖ នៅថ្ងៃអនាគត់ កូន​ឈើ និងដើមផ្កា រា​ប់ពាន់ដើម នឹងត្រូវបា​នដាំនៅតា​មទីសាធារ​ណៈ និងអមសងខា​ងផ្លូវទូទាំ​ងខេត្ត ដូច្នេះ​អំពាវនា​វឱ្យមា​នការ ចូលរួមពី សំណាក់​បងប្អូនប្រ​ជាព​លរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអ​ស់ ហើយរួមគ្នាថែ​ទាំ ដើម្បីលើក​កំពស់សោ​ភ័ណភាព និងបង្កើតជា គម្របបរិស្ថានបៃតងក្នុងខេត្ត ។

លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បា​នមានប្រសាសន៍​លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាល​ខេត្តប៉ៃលិន បានខិតខំ​កែលម្អហេដ្ឋារចនាសម្ព័ន្ធសា​ធារណៈនានា រួមទាំងការដាំដើមឈើ ការ​ដាំផ្កា​លំអបន្ថែម និងការថែទាំ ព្រមទាំង ការ កែ រ លម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបាន​កាន់តែ​ល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែក បរិស្ថាន សុខភាព ក៏ដូចជាបន្ថែ​មក្រវាត់ពណ៌​បៃតងក្នុងទីក្រុង ប្រកបដោយសោ​ភ័ណភាពស្រស់​បំព្រង ក្នុងការ​ទាក់ទាញ ភ្ញៀវជាតិ និង​អន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃ​លិនយើង ឱ្យបានកាន់​តែច្រើនឡើង ដែលជាកត្តា​មួយចូលរួមចំ​ណែកក្នុងកា​រ ជំរុញកំណើនសេដ្ឋកិច្ចជីវ​ភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំ​ទាវ អភិបាលខេត្ត បានមានប្រសាសន៍​ឱ្យដឹងថា៖ ជា​​ក់ស្តែងនៅថ្ងៃនេះ លោកជំទាវ បាន​ដឹកនាំ ក្រុមកា​រងារ ចុះពិនិត្យមើ​ល ដើមផ្កាក្ងោ​ក ចំនួន ៨០០ដើម ដែលរដ្ឋបាលខេ​ត្តបានដាំរយៈពេ​លជាង ២ឆ្នាំ នៅអបតាមដងផ្លូវនានា ក្នុងខេត្ត ហើយបច្ចុប្បន្នកំពុងតែបញ្ចេញសម្រស់ និង​សោភ័​ណ្ឌ​ភាពជាបណ្តើរៗ និងសង្ឃឹម​ថានៅឆ្នាំក្រោយ ដើមផ្កាក្ងោកនេះ កាន់តែបញ្ចេញសម្រស់ ស្រស់​ស្អាតពាសពេញទីរួ​មខេត្ត ក្នុង​នោះរដ្ឋបាលខេត្ត គ្រោងដាំ​ដើមផ្កាក្ងោកនេះ ចំនួន ១០០០ដើម បន្ថែមទៀតផងដែរ នៅតាមទីសាធារណៈ និងអមសងខាងដងផ្លូវនានា ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមាន​ប្រសាសន៍ថ្លែងអំណរគុណ ចំពោះ​ក្រុមការ​ងារ មន្រ្តីជំនាញ និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែ​រក្សាបរិ​ស្ថានល្អ ជាពិសេស​ ផ្នែកអនាម័យ​ សំរាម បានយ៉ាងល្អស្អាត សាកសមជាទី​ក្រុង​ស្អាត​គំរូ  ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៏ល្អប្រពៃ ផូផង់នេះ ជារៀងរហូត ដើម្បីទីក្រុង​ស្អាត បរិស្ថានល្អ សុខភា​ពមាំមួន ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button