ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្ត​និងម៉ូតូ​បុកគ្នា​ពេញទំហឹង ​បណ្តាល​ឲ្យបុរស​ម្នាក់ស្លា​ប់ភ្លាមៗ​ នៅ​នឹងកន្លែង

(បន្ទាយមានជ័យ) យុវជន១នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍រវា​ងរថយន្ត​បុកជា​មួយ​នឹងម៉ូតូ លក្ខណៈម៉ូតូឆ្លង​ផ្លូវបំបែកជា​បួន ត្រូវបានទៅ​ប៉ះ​ជាមួយរ​ថយន្ត​ហាយឡិនឌ័រពេញមួយ​ទំហឹងដែ​លបាន​បើក​បរក្នុងល្បឿនលឿន ស្ថិតនៅចំណុច​ខាង​ក្រោ​យផ្លូវ​លំផ្សារអូរ​អំបិល ក្នុងភូមិអូរ​អំបិល សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ នៅវេលាម៉ោង ១ៈ៥​០នាទី ថ្ងៃទី២ ខែឧ​សភា ឆ្នាំ២០២៤។

យុវជនរងគ្រោះស្លាប់ត្រូវបា​នស្គាល់អត្តសញ្ញា​ណឈ្មោះ រិទ្ធ រាជ អាយុ១​៦ឆ្នាំ(ជាកម្មដឹក​ជញ្ជូន)ស្នាក់​នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានស្រុកកំ​ណើតរស់​នៅខេត្តព្រះវិហារ។

អ្នកឃើ​ញហេតុការណ៍បានប្រាប់​អោយដឹងថា៖ នៅពេលគ្រោះថ្នាក់ច​រាចរណ៍កើតឡើង​មានយុវជន​ម្នាក់បា​នបើក​បរម៉ូតូហុង​ដាឌ្រីម ពាក់ស្លាក​លេខបន្ទាយមានជ័យ 1AB-9011 បើកបរតា​មផ្លូវ​ក្នុងទិស​ដៅ​ពីត្បូង​ម​កជើង​បម្រុងឆ្លងផ្លូវ​បំបែ​កជាបួន​ទៅ​ជើង​បាន​ទៅ​បុកចំ​កង​រថយន្តម៉ាក់​ហាយ​ឡិន​ឌ័រ​ខាង​មុខ ​ដែ​លមា​នស្លាកលេ​ខបន្ទាយមានជ័យ2B-0567 បានបើក​បរក្នុងល្បឿន​នៅតាមដ​ងផ្លូវបេតុង​ពីលិចមក​កើតដល់​ចំណុចផ្លូវបំបែក​ជាបួនអ្នក​ជិះម៉ូតូឆ្លងផ្លូវ​ប៉ះពេញទំ​ហឹងប៉ើង​ជាង១០ម៉ែត្រ បណ្តាលបែក​ក្បា​លហូរ​ឈាមៗស្លាប់ភ្លាមៗនិងកន្លែង។

ក្រោយគ្រោះថ្នាក់ចរាចរណ៍ឃើ​ញមន្ត្រីនគរបាលចរាចរណ៍ផ្លូវ​គោកខេត្តបន្ទាយមានជ័យ​បានទៅដ​ល់ភ្លាមៗ​ឃាត់អ្នក​បើកបររថយន្តដាក់​យកទៅស្នងការនគ​របាលខេត្តបន្ទាយមានជ័យ ហើយកម្លាំង​ជំនាញបានធ្វើកា​រវាស់វែងបានប្រាប់ថា មូលហេតុគ្រោះចរាចរណ៍​កើតឡើងបង្កដោ​យរថយន្តហា​យឡិនឌ័រ បើកបរលឿនបាន​ប៉ះអ្នកបើកប​រម៉ូតូឆ្លងផ្លូវបំ​បែកជាបួន​បណ្តាលស្លាប់ម្នាក់​និងកន្លែង​ជាអ្នកបើក​បរម៉ូតូ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយធ្វើការពិនិត្យវាស់វែងហើ​យសាកស​ពជនរង​គ្រោះប្រគល់​ជូនសា​ច់ញាតិ​មកទទួល​យកទៅធ្វើបុណ្យតា​មប្រពៃណីយ៍ ហើយរថយន្តបង្ក​និងម៉ូតូរងគ្រោះ​យកទៅរក្សាទុក​នៅស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយ​គ្នាតា​មច្បាប់ចរាចរណ៍ផ្លូវគោក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button