ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនខ្លួនក្មេងទំនេីង​៣នាក់​ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ​ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ​)៖​កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាន់ សៀន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាង មានដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១ កាលពីវេលាម៉ោង០១និង១៥នាទី ថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ​២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ប៉ាន់ សៀន នាយការិយាល័យប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ជនសង្ស័យ​ដែលកម្លាំងចាប់ឃាត់ខ្លួនរួមមាន:

ទី១-ឈ្មោះ សួន អិតនិមិត្ត ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររៀបរោងស្រាក្រឡុក ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

២-ឈ្មោះ ស្រួយ ទេពពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

៣-ឈ្មោះ មឿន ស៊ីណែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្រឡុកស្រាលក់ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ព្រះ ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ត្រី ប៉ាន់ សៀ​ន​ បានបញ្ជាក់ថា​ មុនពេលបង្រ្កាបករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើងមួយក្រុមបានប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យគ្រឿងញៀនធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀន ជាលទ្ធផល វិជ្ជមាន(+)ទាំងបីនាក់។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅថ្ងៃទី២០ ខែវិច្ឆិកា​​ ឆ្នាំ​២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button