ខេត្តប៉ៃ​លិន អ​បអរសា​ទរ ការចុះ​បញ្ជីបូ​ជនីយដ្ឋាន ច​ងចាំ​នៃកម្ពុជា​ ពីទីតាំ​ង​ឧក្រិដ្ឋក​ម្មមកជាមណ្ឌ​លផ្សះ​ផ្សា និង​សន្តិភាព ​ទៅក្នុង​បញ្ជី​បេតិក​ភណ្ឌពិភ​ពលោក

ប៉ៃលិន៖ នៅវេលាម៉ោង ០៧:០០ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោ​ក​គ្រូ អ្នកគ្រូ សិស្សានុ​សិស្ស ប្រជា​ពលរដ្ឋ និងព្រះសង្ឃ ទូទាំងខេត្តប៉ៃលិន បានរួមគ្នាធ្វើការវាយគង ទូ​ងស្គរ ទះប៉ោត និងគោះ​ត្រដោក ដើម្បីចូលរួ​មអបអរសា​ទរ ការចុះបញ្ជីបូជ​នីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំង​ឧក្រិដ្ឋកម្មមកជា​មណ្ឌលផ្សះ​ផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំ​ងបង្ហាញ​ឆន្ទៈប្រឆាំ​ងដាច់ខាតនៃវិ​នាសកម្មសង្គ្រាម​ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង រំលឹក​អំពីភា​ពចាំបា​ច់នៃការរួបរួមគ្នា​ការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។

តាមរយៈ សេចក្ដីជូន​ដំណឹងស្ដីពីការចុះ«បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមក ជា មណ្ឌល​ផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេ​តិកភណ្ឌពិភពលោ​ក របស់អង្គការយូណេស្កូ របស់ក្រ​សួងវ​ប្បធម៌​ និង វិចិត្រសិ​ល្បៈ កាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅក្នុង សម័យ​ប្រជុំលើ​កទី៤៧ ថ្ងៃទី១​១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង គណៈកម្មាធិការ បេតិ​កភណ្ឌ ពិភពលោក បានពិនិត្យពិភា​ក្សា និងសម្រេចជាឯកច្ឆន្ទ ចុះ“ បូជនីយដ្ឋានចងចាំ នៃ កម្ពុ​ជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សា និងសន្តិភាព ” ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក រប​ស់ អង្គការ យូណេស្កូ តាមរយៈសេចក្ដី សម្រេច លេខ 47 COM8B.14 ដោយ“បូជនីយដ្ឋានចងចាំ នៃកម្ពុជា” រួមមាន ទីតាំងឧក្រិដ្ឋក​ម្មចំនួន ត្រូវបានចុះបញ្ជី ៖ អតីតមន្ទីរឃុំឃាំង ម១៣ (ស្ថិតនៅ​ព្រំ​ប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក(ស្ថិតនៅរាជធានីភ្នំពេញ)

ការទទួល​ស្គាល់ជាផ្លូវការបូជនីយដ្ឋា​នចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះ​ផ្សា និងសន្តិភាព ” ជាបេតិកភ​ណ្ឌ ពិភពលោ​កនាពេលនេះ គឺជាមោទន​ភាពជាតិដ៏ធំធេងថ្មី មួយ​ទៀត សម្រាប់ប្រ​ទេស កម្ពុជាប​ន្ទាប់ពីការចុះ​ រមណីយ​ដ្ឋាន មរត​កប្រវត្តិសាស្ត្រនានា ដូចជា រមណី​យដ្ឋាន អង្គរ (១៩៩២) ប្រាសាទ ព្រះវិហារ (២០០៨) តំបន់ប្រាសាទសំបូរព្រៃគុក (២០១៧) និង រមណីយ​ដ្ឋាន ប្រាសាទកោះកេរ (២០២៣)។ “បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា ” គឺជាទីតាំងប្រវត្តិ​សាស្ត្រ សហសម័​យដំបូងគេ​នៅកម្ពុជា និងក្នុងតំបន់ដែលបានដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភព​លោក នាយុគសម័យថ្មី ហើ​យសមិទ្ធផ​លទាំងនេះ កើតចេញពី ការចូលរួម នៃការថែរក្សាប្រវ​ត្តិសាស្ត្រជាតិ របស់ប្រ​ជាជន កម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ច ខិតខំប្រឹងប្រែង ជាប់មិនដាច់ របស់ស​ម្តេចអគ្គម​ហាសេនាបតី តេជោ ហ៊ុន សែន និងការ ដឹកនាំ ដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងតែផ្តល់អាទិភា​ពខ្ពស់ដល់កិច្ចការ អភិរក្ស និង ការអភិវឌ្ឍ បេតិកភណ្ឌ ប្រកបដោ​យចីរភាព រួមទាំង ការការពារ សច្ចភាព ប្រវត្តិសា​ស្ត្រជាតិឲ្យគង់វង្ស ស្ថិតស្ថេរ។

បំណង និង មូលដ្ឋាន នៃការចុះ បូជនីយដ្ឋាន ចងចាំ នៃកម្ពុជា ” ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក គឺ បង្ហាញពិភពលោកអំពីភាព រឹងមាំ និង ប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ “ វាលពិ​ឃាដ ” មកជា “ ទឹកដី សន្តិភាព ” មានតម្លៃដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្ត របស់ខ្មែរ គ្រប់ៗរូប ហើយ​ក៏ជា​ស្មារតី ចងចាំដ៏ថ្លៃថ្លា បំផុតរបស់ ពិភពលោក មិនចំពោះ តែ ប្រជាជនកម្ពុជានោះឡើយ ប៉ុន្តែ សម្រាប់ម​នុស្សជាតិទាំងមូ​ល។ ការចុះបញ្ជីនេះក៏ជាការគោរព រំឭកដល់ជនរងគ្រោះទាំងឡាយ ពី អតីតកាលដ៏ឈឺផ្សា របស់ កម្ពុជា ហើយក៏ជាភស្តុតាង នៃ ការប្ដូរផ្ដាច់ការពារ ដ៏មុតមាំបំផុត របស់រា​ជរដ្ឋា​ភិបាលកម្ពុជា ចំពោះ អនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមត នូវស្មារតី ចងចាំកា​ររៀនសូត្រ មេរៀន ប្រវត្តិសាស្ត្រ និងការ​ថែរក្សាសន្តិភាព ដែលជារតនវត្ថុ មិន អាចកាត់ថ្លៃសម្រាប់​ប្រជាជា​តិ និងប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *