អភិបាល​ខេត្តកំពង់​ចាម អញ្ជើញចុះពិនិត្យវឌ្ឍន​ភាពការ​រដ្ឋាន​ពង្រីក និ​ងលើ​កកម្រិតផ្លូវ​ជាតិ​លេ​ខ៧ (ស្គន់-​ក្រុងកំ​ពង់ចាម)

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អ​ភិបាល​នៃគណៈអ​ភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២​០២៥ នេះ បាន​ដឹកនាំ​ក្រុមកា​​រងា​រខេត្ត មន្ត្រីប​ច្ចេកទេ​ស អាជ្ញាធ​រមូលដ្ឋាន និងមា​នកា​រចូល​រួមពី​តំណា​ងក្រសួងសា​ធារណការ និងដឹ​កជញ្ជូន, តំណា​ងក្រុមហ៊ុនទទួលការ ព្រម​ទាំងអ្ន​កពាក់ព័ន្ធ បានអ​ញ្ជើញចុះពិ​និត្យវឌ្ឍនភាពការរដ្ឋានព​ង្រីក និងលើកកម្រិត​ផ្លូវជាតិលេខ៧ (ស្គន់ក្រុងកំ​ពង់ចាម) ដែលជាចំ​ណងដៃប្រវត្តិ​សាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសា​ធារ​ណរដ្ឋប្រជា​មានិតចិន ជូនចំពោះប្រជាពល​រដ្ឋខេត្តកំពង់ចាម។

គម្រោង​ពង្រីក និងលើ​កកម្រិតផ្លូវជាតិ​លេខ៧ ពី២គន្លង ទៅជា៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូ​តដ​ល់ក្រុងកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយ​ការដ្ឋានគ្រប់កំ​ណាត់​បានបង្កើន និងធា​នាវឌ្ឍនភាព​តាមការគ្រោងទុក ប្រកបដោយស្តង់ដារ។

គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគ​ន្លង(​ស្គន់កំពង់ចាម) មានប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000-PK45+502.84) ចាប់​ផ្តើមពី​ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម សម្រេចលទ្ធផលបានប្រមាណជិត ៦០ ភាគរយ​ហើយ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជា​តិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២​៤ (រយៈពេលសាង​សង់៤០ខែ) ដែលតាមផែនការគម្រោងនឹងសា​ងសង់បញ្ចប់១០០% នៅអំឡុង ខែក​ក្កដា ឆ្នាំ២០២៧ខាងមុខនេះ ប៉ុន្តែបើផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន គម្រោងនេះ​អាច​បញ្ចប់​នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជា​តិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC (Asphalt concrete) កម្រា​ស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ២៤,៥ម៉ែ​ត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូចធំ ចំនួន៨ (ស្មើប្រ​វែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូចធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),​លូរំដោះទឹក​ភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។

ផ្លូវជាតិលេ​ខ៧ គឺជាខ្សែផ្លូវ​យ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយ​ស​ម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើ​កកម្ពស់​ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ចសង្គមជាតិ។

ផ្លូវជាតិលេខ៧ តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និ​ង​ជាទិ​សដៅទៅខេត្តកំពង់ធំ សៀមរាប។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។

កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជា​ប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិ​លេខ៧​៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។

ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម អភិបាល អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់កំពង់ចាម) សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយ​ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំ​ណរគុណដល់ប្រជា​ពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រ​ជាពល​រដ្ឋអ្នកធ្វើដំ​ណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និង​លើកក​ម្រិត​គុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការយ៉ាងមមាញឹក។ ក្នុងនោះ ឯកឧត្តមអ​ភិបាលខេត្ត ក៏​បានស្នើឲ្យក្រុមការងារខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលជាសេនា​ធិការ ធ្វើការសហការឲ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារក្រសួង, អាជ្ញាធរពាក់ព័ន្ធ ក្នុង​ការពិ​និត្យ តាមដានការរដ្ឋា​នខាងលើឲ្យមានគុណភាពខ្ពស់ ស្តង់ដារ ដើម្បីប្រើប្រាស់បា​នគង់វង្ស​យូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *