មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៧៧៣បណ្ណ ស្មើនឹង ៥៤១គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិនាងល្អ និងភូមិវាលអំពិល ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ៕