ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំ​លំហ​សាធារណៈ និងលំហ​បៃតង ដើម្បីក​សាង និង​កែប្រែផ្នត់គំ​និតថ្មីរបស់មនុស្ស ស្របទៅ​តាមអនុ​សា​សន៍​របស់សម្តេច​ធិបតី ដែលផ្តោត​ការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាព​ជីវិត សុខភាព ​និងចរិយា​មារយាទ ដើម្បីបើ​កទំព័រថ្មីសម្រា​ប់កម្ពុជា

ក្នុង​នោះក្រសួងបានជ្រើសរើស​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជា​មជ្ឈមណ្ឌ​លប្រមូ​លផ្តុំ​ចំណេះដឹង​ជាសាកលវិទ្យាល័យគម្រូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ មុននឹង​ឈានទៅរៀបចំនៅតាមបណ្តាសកលវិទ្យាល័យឬវិទ្យាស្ថានអប់រំដទៃទៀត ដើម្បីចូលរួ​មកសាង​រៀបចំឱ្យបានត្រឹមត្រូវនូវថ្នាលបណ្តុះបណ្តាលមួយដ៏វាងវៃ ឆា្លតវៃ និងពោរពេ​ញដោយភា​ពដុះលូតលា​ស់ ប្រកប​ដោយគុណភាព។

ពិធីជួបជុំសំណេះសំណាលជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ នាថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *