សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពីនីតិ​វិធី និងវិធី​សាស្រ្ត នៃការ​វាយតម្លៃ និងការទទួលស្គាល់​អង្គភាពផ្ត​ល់សេវា​សា​ធារណៈគំក្នុ​ងវិស័យអ​ប់រំ ជូនដល់​លោកគ្រូ អ្នកគ្រូ នៃ​សាលាបឋមសិក្សាជប់វ៉ារី ក្នុង​ស្រុកព្រះ​នេត្រព្រះ

ចេញផ្សាយនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥

(បន្ទាយមានជ័យ)៖ លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអ​ធិប​តីក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ ស្ដីពី​នីតិវិធី និង​វិធីសាស្រ្ត ​នៃការវាយតម្លៃ និងការទទួលស្គា​ល់អង្គភាពផ្តល់​សេវាសាធារ​ណៈគំរូក្នុងវិ​ស័​យអប់រំ និងផ្សព្វផ្សា​យវគ្គជំនា​ញខ្លីៗរបស់​វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ដើម្បីបា​នចូល​រៀនជំ​នាញទាំង១២ ដល់​នាយក នាយិកា ​សាលាបឋមសិក្សា និង អនុវិទ្យាល័យ ទូទាំងស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទា​យមានជ័យ ។សិក្ខា​សាលានេះធ្វើឡើងនៅប​រិវេណសាលាបឋមសិ​ក្សាជ​ប់វ៉ា។

លោកស្រី ហម សុភី អភិបា​លរងស្រុកព្រះនេត្រព្រះ ​បានឡើង​រាយកា​រណ៍អោយដឹងថា៖ស្ថាន​ភាពវិស័យអ​ប់រំនៅក្នុងស្រុកព្រះ​នេត្រព្រះ សម្រាប់សាលាមត្តេយ្យសិក្សាដាច់ចំនួន១សាលា និងមត្តេយ្យសិក្សាក្នុងសាលាបឋមសិក្សា ៤៧សាលា សរុប ៦៩បន្ទប់ ៦៩ថ្នាក់ បុគ្គលិកសរុប ៧០នាក់ សិស្សសរុប ២៤៧៣នាក់ ស្រី១២០២នាក់។ សាលាបឋមសិក្សាមានចំនួន ៦៣សាលា បន្ទប់ចំនួន៣៤១ ថ្នាក់៤៥១ បុគ្គលិកសរុប៤៨១នាក់ ស្រី២៤៥នាក់ សិស្សសរុប១៣៤៦៦នាក់ ស្រី៦៥៥៤នាក់។ អនុវិទ្យាល័យ និងវិទ្យាល័យ មានចំនួន១០សាលា បន្ទប់១៣៤ ថ្នាក់១៣៦ បុគ្គលិក​សរុប២៥៩នាក់ ស្រី៩៨នាក់ សិស្សសរុប៦១៣០នាក់ ស្រី៣៥៤០នាក់។

ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្រោម​ការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានដាក់​ចេញនូវយុទ្ធ​សាស្ត្របញ្ចកោ​ណ​ដំណាក់កាលទី១ ធ្វើឱ្យប្រទេ​សកម្ពុជា បន្តបាន​នូវសុខសន្តិភាព និងការអ​ភិវឌ្ឍន៍រីកច​ម្រើន ឈានឡើង​លើគ្រប់វិស័យ។ ជាពិសេស វិស័យអបរំ​នេះគឺជាគោល​ដៅ១ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតីកាលទី៧នេះផងដែរ។

លោក អភិបាលរងខេត្ត ធ្វើការផ្ដាំផ្ញើដល់នា​យក នាយិ​កា សាលាបឋមសិក្សា និង អនុវិទ្យាល័យ ទូទាំងស្រុក​ព្រះនេត្រព្រះ ធ្វើយ៉ាង​ណាឱ្យសា​លានីមួយៗត្រូវ​មានសាមគ្គីផ្ទៃក្នុង​ប្រកាន់នៅគោលកា​រណ៍ស្តង់ដា​តែមួយ​ ដោយផ្អែកតាមអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយ​តម្លៃ និងការទទួលស្គាល់អង្គការផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យ បានដាក់ឲ្យ​ដំណើរការ​នៃការវាយតម្លៃ និងទទួលស្គាល់ អ...គំរូ ក្នុងកម្រិត ឬប្រភេទណាមួយក្នុងវិស័យអប់រំ ត្រូវសម្រេចដោយប្រកាសអន្តរក្រសួងរវាងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួ​ងអប់រំយុវជន និងកីឡា។

ទន្ទឹមជាមួយគ្នានោះដែរលោកស្រី​ សំរិទ្ធ​ សូរ្យជាតិ​ នាយិកាវិទ្យាស្ថាន​ពហុបច្ចេកទេ​សខេត្តបន្ទាយ​មាន​ជ័យ ៖ ការផ្សព្វផ្សាយ​ផែនការបណ្ដុះ​បណ្ដាលក្នុង​កម្មវិធីបណ្ដុះប​ណ្ដាលជំនាញវិជ្ជា​ជីវៈនិង​បច្ចេកទេសដ​ល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសាររងហានិភ័យ។ការផ្សព្វផ្សា​យការចុះឈ្មោះ​ចូលរៀន​នៅក្នុងវិទ្យាស្ថា​ននិងនៅតាមសហគមន៍សម្រាប់ខេត្តបន្ទាយមានជ័យមានចំនួន ៥ពាន់នាក់​ក្នុងឆ្នាំ២០២៥។ ជូនដល់ប្រជា​ជនដែលបាត់បង់ឱ​កាសការងារកម្មកររោ​ងចក្រសហគ្រាសច​ង់ប្ដូរជំ​នាញ​វិជ្ជាជីវៈបង្កើនផលិតភាពការងារថ្មីសម្រាប់​យុវជនយុវតីដែលបោះបង់​ការសិក្សា​សម្រាប់គ្រួសា​រដែលមានបានក្រីក្រមួយក្រពីបានងាយរងគ្រោះមានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល។ ដោយឡែក​ស​ម្រាប់អ្នកអត់បានលើកទឹក​ចិត្តអាចឲ្យចូលរៀនបានតែមិ​នមានប្រាក់ឧប​ត្ថម្ភជាពិសេសនៅពេល​ដែលរៀនចប់​សិស្សត្រូវចុះ​កម្មសិក្សា​ហើយវិទ្យាស្ថានរកការងារជូនសិស្សដែលបានរៀនចប់៕

Leave a Reply

Your email address will not be published. Required fields are marked *