សិក្ខាសាលា​ប្រឹក្សា​យោបល់​ ពង្រឹង​សមត្ថភាព​ អ្នកផលិត​ និង​ កែច្នៃ​ផលិត

ចេញផ្សាយនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥

ខេត្តបន្ទាយមានជ័យ៖នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ​ នៃអគ្គនា​យកដ្ឋានជំរុញពា​ណិជ្ជកម្ម​នៃក្រសួង​ពាណិជ្ជកម្ម សហ​ការជាមួ​យមន្ទីរពា​ណិជ្ជកម្មខេ​ត្តបន្ទាយ​មានជ័យ​ បានរៀបចំសិក្ខា​សាលាប្រឹក្សា​យោបល់ស្ដីពីពង្រឹងស​មត្ថ​ភាពអ្នកផលិ​តនិងកែច្នៃផលិ​តផល នាព្រឹកថ្ងៃទី​១៣ ខែឧសភា​ ឆ្នាំ២០២៥​ នៅសាលាខេត្តបន្ទាយមា​នជ័យដោយមានការចូលរួមពីបណ្ដា​អង្គភាពពាក់ព័ន្ធ​ ក្រុមនិស្សិត​សាកលវិ​ទ្យាល័យ​និងបងប្អូនក្រុមអ្ន​កផលិតកែ​ច្នៃនៅក្នុង​ស្រុកទូទាំង​ខេត្ត។ គោលបំ​ណងនៃ​សិក្ខា​សា​លានៅ​ថ្ងៃនេះ​គឺផ្ដោត​ទៅ​លើកិច្ចសម្រប​សម្រួលក្នុងកា​របង្កើន​ ផលិតកម្ម​និងកែច្នៃប្រកបដោយ​ ការវេច​ខ្ចប់ដោយគុណភាព​សុវត្ថិភាពអនាម័យស្ត​ង់ដារសម្រាប់​ពង្រីកទីផ្សារ​នាំចេញនិង ដើម្បី​បង្កើនទំ​នុក​ចិត្តរបស់អ្ន​កប្រើប្រាស់លទ្ធផ​លនៅក្នុងស្រុកនឹងរួមចំណែកកាត់​បន្ថយការនាំចូលផលិត​ផលពីបរទេសនិងបង្កើនកម្លាំងពល​កម្មក្នុង​ស្រុកកា​ត់បន្ថយកា​រធ្វើចំណា​កស្រុកដោយខុសច្បាប់​ ។

លោក​ កែ​ សួនសុភាព​ អភិបាល​រង ខេត្ត​បានមានប្រសា​សន៍ថាការប្រកួតប្រជែ​ងផលិតផល​ផ្សេងផ្សេងនៅ​លើទីផ្សា​របច្ចុប្បន្ន​មានលក្ខ​ណៈកាន់តែស្មុគស្មាញនិងទាមទារឲ្យយើង​មានការ​អភិវឌ្ឍខ្លួនឥតឈប់​ឈរដូច​នេះយើ​ងជាអ្ន​កផលិតកែច្នៃត្រូវលើកកម្ពស់គុណ​ភាពផលិត​ដោយស្ត​ង់ដារ​ អាចកែច្នៃវេចខ្ចប់ការប្រើប្រាស់បច្ចេកវិទ្យា អាចឈរជើ​ងបានរឹងមាំនិ​ងទទួលបានកា​រគាំទ្រពីអតិថិជនកា​ន់តែច្រើន។

លោក​ តាន់ យុវរដ្ឋ​ អគ្គនា​យករងជំរុញ​ពាណិជ្ជក​ម្មបានមា​នប្រសាសន៍ថាគោលបំណ​ងនៃសិក្ខាសា​លាប្រឹក្សាយោ​បល់​នេះគឺដើម្បីពង្រឹងសមត្ថភាពអ្នកផលិ​តឲ្យអភិវឌ្ឍ​ ផលិត​ផល​របស់ខ្លួ​នស្របតាម​ស្តង់ដារលក្ខណៈ​តម្រូវ ការកំណត់​ដោយច្បាប់និង​ឆ្លើយតបទៅនឹងត​ម្រូវការទីផ្សារប្រ​យោជន៍ដើ​ម្បីលើ​កកម្ពស់ភាពប្រកួ​តប្រជែងតាមរយៈ​ការជ្រៀតចូលព្រមទាំ​ងបែបបទនៃ​ការនាំចេញទំ​និញទៅកា​ន់ទីផ្សារនិង​ក្រៅប្រទេស។

លោក​ តាន់ យុវរដ្ឋ​ បានបន្តថា​ រាជ​រដ្ឋាភិបាល​កម្ពុជាតែងតែ​យកចិត្តទុកដាក់លើកស្ទួយ សហ​គ្រាសទាំងក្នុងនិងក្រៅប្រព័ន្ធក្នុងគោ​លបំណងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចកម្ពុជានិងបានចា​ត់ទុកវិស័យឯក​ជនជាឆ្អឹងខ្ន​ងសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការជំរុ​ញកំណើនសេដ្ឋកិច្ចកម្ពុជាដែលធ្វើឲ្យប្រ​ទេស​ជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ លោក​ ឡុច​ សុខនា​ អនុប្រធាននាយ​កដ្ឋានអភិវឌ្ឍន៍​ទីផ្សារបានឡើង​ធ្វើបទបង្ហាញស្ដីពី​ការងារអភិវឌ្ឍ​ទីផ្សារនិងកិច្ច​សម្រួលពាណិជ្ជកម្ម។ ក្នុងនោះផ​ងដែ​រតំណាងក្រុមហ៊ុនសិប្បកម្មតម្បាញសូត្រ​ និងសមាគមន៍​ កន្រ្តក​ស្នាដៃខ្មែរបាន​ឡើងធ្វើ​បទបង្ហាញក្នុងសិក្ខាសាលានេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *