ចេញផ្សាយនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥
(ភ្នំពេញ)៖ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគម “សម្ព័ន្ធយុវជនដើម្បីសន្តិភាព” កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកណ្ដាលក្នុងសមាគម(សស.យស) ។កិច្ចប្រជុំនោះក្នុងគោលបំណងដើម្បីពិភាក្សាសហការ និងលើកកម្ពស់ការអភិវឌ្ឍសមាគមឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
ទស្សនៈវិស័យរួមឯកឧត្តមសុខ ចាន់ភក្តី បានរំលឹកដល់សារៈសំខាន់នៃការរួមចំណែកយុវជនក្នុងកិច្ចការសន្តិភាព និងការអភិវឌ្ឍសង្គម “សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព” ត្រូវបំពេញភារកិច្ចជាដៃគូស្និទ្ធស្នាលជាមួយក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីសារសន្តិភាព និងលទ្ធផលសកម្មភាពបន្ដទៀត។
ផែនការអភិវឌ្ឍសមាគម :
១.បង្កើតកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាស្តីអំពីតួនាទីយុវជនក្នុងសង្គមសន្តិភាព ។ ជាទូទៅ ត្រូវតែមានតម្លាភាព និងផ្សព្វផ្សាយសារសន្តិភាពតាមបណ្តាប្រព័ន្ធព័ត៌មានដ៏ទៃទៀត។
២.បង្កើតកម្មវិធីទំនាក់ទំនងជាតិ និងអន្តរជាតិសម្រាប់យុវជន យុវនារីដែលចង់ទៅរកការងារធ្វើនៅក្រៅប្រទេស ដោយស្របច្បាប់។
៣. សហការជាមួយក្រសួងព័ត៌មាន ។
ឯកឧត្តម សុខ ចាន់ភក្តី បានផ្តល់ការគាំទ្របច្ចេកទេស និងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាថា សកម្មភាព និងសេចក្ដីប្រកាសរបស់“សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព” នោះទទួលបានការចេញផ្សាយយ៉ាងទូលំទូលាយ កើនឡើងការយល់ដឹងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោក លោកស្រី ជាថ្នាក់ដឹកនាំ អគ្គលេខាធិការ និងអគ្គលេខាធិការរង ព្រមទាំងរដ្ឋបាលសមាគមផងដែរ បានសរសើរពីទស្សនៈវិស័យ និងការគាំទ្ររបស់ឯកឧត្តម សុខ ចាន់ភក្តី ដែលធ្វើឲ្យសមាគមមានកម្លាំងចិត្តក្នុងការធ្វើបេសកកម្មសន្តិភាពអោយសម្រេចបានជោគជ័យ ៕