ផ្ទះប្រជាពលរដ្ឋ១៨ខ្នង ក្នុងនោះមាន ១ខ្នងដួលរលំទាំងស្រុងក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ១៨ ខ្នងក្នុងនោះដួលរលំទាំងស្រុងចំនួនមួយខ្នងស្ថិតនៅក្នុងឃុំស្រះរាំងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។
តាមលោក រត័្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបុរីបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋស្ថិតនៅក្នុងស្រុកមង្គលបុរីចំនួន ១៨ខ្នងក្នុងនោះមានផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានដួលរលំទាំងស្រុងស្ថិតនៅក្នុងឃុំស្រះរៀងស្រុកមង្គលបូរី។
លោកបានបន្តឲ្យដឹងទៀតថាក្រោយហេតុការណ៍ខ្យល់កន្ត្រាក់នេះកើតឡើងលោកបានចុះទៅដល់ផ្ទាល់នៅមូលដ្ឋានដែលប្រជាពលរដ្ឋរងគ្រោះខាងលើ។ក្នុងនោះតាមពិនិត្យជាក់ស្ដែង គឺផ្ទះដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះគឺភាគច្រើនជាផ្ទះទាមឈើប្រក់ដំបូលស័ង្កសីហើយភាគច្រើនប៉ើងដំបូលដោយឡែកតែផ្ទះមួយខ្នងគត់ដែលត្រូវបានប៉ើងដួលរលំទាំងស្រុង។
លោកអភិបាលស្រុកបានអត់ដឹងទៀតថាចំពោះមុខអាជ្ញាធរស្រុកកំពុងតែរង់ចាំរបាយការណ៍របស់អាជ្ញាធរឃុំរាយការណ៍មកលម្អិត ដើម្បីធ្វើការឆ្លើយតប និងគ្រោះមហន្តរាយនេះ។ តែតាមពិនិត្យជាក់ស្តែងឃើញថា ពលរដ្ឋរងគ្រោះខ្លះជួបការលំបាកពលរដ្ឋខ្លះមានជីវភាពធូរធារអាចដោះស្រាយដោយខ្លួនឯងបាន។
សូមបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៥ នេះ គ្រោះ ធម្មជាតិខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងបានធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ៎យចំនួន២លើកមក ហើយ។បន្ទាប់ពីលើកទីមួយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិស្ថិតនៅក្នុងក្រុងសិរីភ័ណ្ឌប៉ះពាល់ផ្ទះ៣៧ខ្នង ។ចំណែកលើកទី២នេះនៅស្រុកមង្គលបូរីនេះតែម្តង។ ជាមួយនឹងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលធ្វើឲ្យប៉ះពាល់ព្រះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោយកើតហេតុភ្លាមៗអាជ្ញាធរនិងកងកម្លាំងតែងតែចុះ ជួសជុល ធ្វើផ្ទះជូនប្រជាពលរដ្ឋជានិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *