បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញពលករខ្មែរម្នាក់ឈ្មោះ សេង កែវមុនី ឈឺពោះសម្រាលកូន នៅក្នុងទឹកដីប្រទេសថៃ ខណៈ ធ្វេីដំណេីរវិលត្រលប់មកកម្ពុជា វិញ តែភាគីថៃមិនយកចិត្តទុកដាក់ បែជាបញ្ជូនស្រ្តីខាងលេី ដេីរដោយថ្មេីជេីង ឆ្លងស្ពានព្រំដែនច្រកអន្តរជាតិប៉ោយប៉ែត ចូលមកម្ពុជាវិញ សូម្បីតែរថយន្តសង្គ្រោះបន្ទាន់ក៏ភាគីថៃមិនបញ្ជូនស្រ្តីខាងលេីមកភាគីកម្ពុជាដែរ។
ដោយឃេីញស្ថានភាពបែបនេះក្រុមការងារ រួមនឹងសមត្ថកិច្ច គ្រូពេទ្យប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានចេញអន្តរាគមជួយបញ្ជូនស្រ្តីមានផ្ទៃពោះខាងលេី ទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត សម្រាលកូនដោយសុវត្ថិភាព។
បេីតាមការបញ្ជាក់ពីលោក អោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រាប់ថា ស្ត្រីដែលឈឺពោះឆ្លងទន្លេម៉ោង១៤,១០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៥ សម្រាលបានកូនប្រុស ទម្ងន់ ៣១៦៨ក្រាម ទាំងម្តាយនិងកូន មានសុខភាពល្អធម្មតា ក្រុមគ្រូពេទ្យអនុញ្ញាតិឱ្យវិលទៅសំរាកនៅលំនៅឋានវិញ។
ខុសពីកម្ពុជា កម្ពុជានៅបន្តអនុវត្តកិច្ចការងារមនុស្សធម៌ទោះស្ថិតនៅក្នុងកាលៈ ទេសៈ ណាក៏ដោយ កម្ពុជា តែងតែយកចិត្តទុកដាក់ទៅលេីគ្រប់ជាតិសាសន៍ មិនថាជនជាតិថៃឡេីយ បេីទោះបីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជា-ថៃ កំពុងមានភាពតាន់តឹងក៏ដោយ។ ជាក់ស្តែងប៉ុន្មានថ្ងៃមុនមានស្ត្រីម្នាក់ជាជនជាតិ ថៃម្នាក់ឈឺពោះសម្រាកកូន ត្រូវបានក្រុមគ្រូពេទ្យនៅក្នុងក្រុងប៉ោយប៉ែត យកចិត្តទុកដាក់បញ្ចូនទៅមន្ទីរពេទ្យ សម្រាលកូនដោយជោគជ័យ និងបានបញ្ជូនទៅដល់ទឹកដីប្រទេសថៃប្រកបដោយសុវត្ថិភាព។
ទង្វើរបស់ភាគីថៃដែលធ្វេីទៅលេីស្រ្តីមានផ្ទៃពោះខ្មែរម្នាក់ ត្រូវបានអន្តរជាតិមេីលឃេីញថា ជាទង្វើរំលោភលើសិទ្ធិមនុស្ស អមនុស្សធម៌ ហេីយតែងលេីកសរសេីរខ្លួនឯង ឱ្យថាល្អ ទម្លាក់កំហុសមកលេីកម្ពុជា ទាំងដែលខ្លួនជាអ្នកបង្កបញ្ហានៅព្រំដែនរវាងកម្ពុជា-ថៃ និងបានធ្វេីការបិទច្រកព្រំដែនជាមួយកម្ពុជា ជាឯកតោភាគី ដោយគ្មានការជូនដំណឹងមកកម្ពុជាមួយមាត់៕