អភិបាល​ខេត្តប៉ៃលិ​ន ចុះសួរ​សុខទុក្ខលើ​កទឹ​កចិត្ត និង​ពិនិត្យ​មើលអ​ណ្តូងទឹ​កស្អាត ដែលជា​អំណោ​យ​ដ៏ថ្លៃថ្លារ​បស់​សម្តេចកិត្តិព្រឹត្តបណ្ឌិត ​ជូនដល់ក​ងកម្លាំង​ជួរមុ​ខ

ប៉ៃលិន៖ លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិននាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសំ​ណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ត​ល់ស្បៀងអា​ហារ ព្រមទាំង​ពិនិត្យមើល​អណ្តូងទឹក​ស្អាត ដែលជាអំណោ​យដ៏ថ្លៃថ្លារប​ស់​សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កា​កបាទក្រមកម្ពុជា​ ជូ​នដល់កងកំលាំងជួរមុខ ដែលកំពុងឈ​រជើងការ​ពារបូ​រណ​ភាពទឹកដី នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិ​សាស្ត្រខេត្តប៉ៃលិន

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំម​កនូវការ​ផ្តាំផ្ញើសាក​សួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រមកម្ពុជា ជូន​ចំពោះនាយទា​ហាន នាយទាហា​នរង និងពលទាហាន ដែលកំពុងឈរជើ​ងនៅតាម​បន្ទាត់ព្រំដែ​នកម្ពុជាថៃ ក្នុងបេសក​កម្មការពារបូរណៈភា​ពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះ​បីជាសម្តេច ​មិនបាន​មកជួបបងប្អូន​ដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹក​រលឹកដល់កងកម្លាំង​របស់យើ​ងជានិច្ច

លោកជំ​ទាវបណ្ឌិតអភិ​បាលខេត្ត បា​នមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះសភាព​ការណ៍នៅ​តាមបន្ទាត់ព្រំដែន កម្ពុជាថៃ មានស្ថាន​ភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ជាពិ​សេសនៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ប៉ុន្តែកងកម្លាំ​ងប្រដាប់អា​វុធរប​ស់យើងនៅទីនោះ គឺចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខ​រាជ​រដ្ឋាភិបាល ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀម​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់​សម្រាប់ការ​ប្រយុទ្ធគ្រប់​ពេលវេលា បើមានករណីឈ្លានពា​នណាមួយលើបូរណៈ​ភាពទឹកដីប្រទេស​កម្ពុជា​យើង

លោកជំទា​វបណ្ឌិត បាន ស្រីមុំ ក៍​បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធ​ផលទាំ​ងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះ​ត្រង់ លះ​បង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេ​ដ្ឋារចនា​សម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោ​លរបបរបស់រា​ជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើ​ឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូ​នក្មួយជំនាន់​ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *