Month: March 2022
-
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសីដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ធ្ងន់ និងស្រាលសរុបចំនួន ១០០ខ្នង (៥ភូមិ) ក្នុងស្រុកអូរជ្រៅ
(បន្ទាយមានជ័យ)៖នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោយពីទទួលដំណឹងពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ និង៥១៤ កងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចចុះតាមព្រំដែន សហការកម្លាំងចម្រុះទប់ស្កាត់ពលករឆ្លងដែន ការឆ្លងរីករាលដាលឆ្លងចូលសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣–៥១៤ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គិតចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី២៣…
Read More » -
ព័ត៌មានជាតិ
លោក លី សារី ៖ បើចង់ក្លាយខ្លួនជាបុគ្គលម្នាក់ ដែលជោគជ័យទៅថ្ងៃអនាគត ត្រូវមានជំនាញ ចេះកំព្យូទ័រ និងចេះភាសា
(បន្ទាយមានជ័យ)៖ថ្លែងក្នុងឱកាសប្រគល់ទទួល សៀវភៅសិក្សា រដ្ឋបាលសាធារណៈ ជូនសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការចូលរួមពីឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ លោក ស្ទេស ហ្វាន់ ហាន់សែលម៉ាន់ (Stefan Hanselmann ) ប្រធានកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (GIZ RED IV) លោកស្រី សាស្ត្រាចារ្យ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់អំណោយ ជូនប្រជាពលរដ្ឋ ដែលជួបការលំបាកចំនួន ២គ្រួសារ នៅស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះជួយឃុំព្រះនេត្រព្រះ នាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ មានដូចជា គ្រឿងឧបភោគ បរិភោគចំនួន ៩មុខ និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាកចំនួន…
Read More » -
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ត្រីរាជការកងកម្លាំងទាំងអស់ បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរគ្រប់មូលដ្ឋាន
(ព្រៃវែង)៖មន្ត្រីរាជការកងកម្លាំងទាំងអស់ បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អ ប្រសើរគ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសង ខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋាន…
Read More » -
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនគ្រួសារកងទ័ព ជួបការលំបាក ចំនួន១០គ្រួសារនៅសង្កាត់និមិត្ត
(បន្ទាយមានជ័យ):គ្រួសារកងទ័ពចំនួន១០គ្រួសារ ដែលជួបការលំបាក ស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ស្នាក់នៅក្នុងបន្ទាយ វរសេនាតូចថ្មើរជើងលេខ៥១៣ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយះលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២…
Read More » -
ព័ត៌មានជាតិ
នគរបាលការពារព្រំដែនគោកលេខ៨១៥ និងយោធា ជួបពិភាក្សាគ្នាជាមួយទាហានឈុតខ្មៅថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសតាមព្រំដែន
(បន្ទាយមានជ័យ)៖ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងដាក់ចេញនូវបទបញ្ជាដល់កងកម្លាំង ត្រូវមានការទំនាក់ទំនងជាមួយអាជ្ញាធរ និងសមត្ថកិច្ចថៃ តាមព្រំដែន និងត្រូវពង្រឹងការទប់ស្កាត់រាល់បទល្មើសតាមព្រំដែនកម្ពុជា–ថៃ ដោយស្មារតីទទួលខុសត្រូវនោះ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ កម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី…
Read More » -
ព័ត៌មានជាតិ
លោកកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចថ្មើរជើង កម្លាំងពិសេសប្រឆាំងបាតុកម្មនឹងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ
(បន្ទាយមានជ័យ)៖ការងារហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំមិនមានពេលបញ្ចប់ទេ ជាពិសេសសម្រាប់នាយទាហាន ពលទាហានវ័យក្មេង។ការឈប់ហ្វឹកហ្វឺន ឈប់រៀនសូត្រ គឺនៅពេលដែលយើងចូលនិវត្តន៍ បើសិនជាយើងបន្តស្លៀកពាក់ឯកសណ្ឋាននេះ,បន្តអាជីពនេះ, ការងារហ្វឹកហ្វឺន ត្រូវធ្វើជាប្រចាំដោយហេតុថា យើងជាកងកម្លាំង មានកាតព្វកិច្ចចំបងគឺ ការពារជាតិមាតុភូមិ និងប្រជាជន។ នេះជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដែលបានថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចថ្មើរជើង…
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
ជនជាតិចិន១នាក់ស្លាប់ និងរងរបួសធ្ងន់១នាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យជនជាតិចិន១នាក់ស្លាប់ និងរងរបួសធ្ងន់១នាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៥ ខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ISUZU ដឹកខ្សាច់…
Read More » -
ព័ត៌មានជាតិ
មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ធ្វើពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ
(បន្ទាយមានជ័យ)៖ក្រោយពីបានបែងចែងជាបីក្រុមនៃកិច្ចការពិភាក្សា ស្ដីពីបញ្ហាប្រឈមឬសំណូមពរផ្សេងៗ នៃកិច្ចដំណើរការរយៈពេលបីថ្ងៃ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យ ទទួលបានជាលទ្ធផលល្អ ជាផ្លែផ្ការួចមក នាថ្ងៃទី២០ ខែមីនាឆ្នាំ ២០២២ បានធ្វើពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាតំណាងឯកឧត្តម ឈិក សុខុន រដ្ឋមន្ត្រី និងលោកជំទាវឧកញ៉ា ម៉ៅម៉ាល័យ…
Read More » -
ព័ត៌មានជាតិ
សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ បុរសវ័យ៥៧ឆ្នាំម្នាក់ ចង.ក ធ្វើអត្តឃាតខ្លួនឯង នៅនឹងដើមស្វាយក្បែផ្ទះ
(បន្ទាយមានជ័យ):បុរសម្នាក់ ត្រូវបានអ្នកស្រុកភូមិប្រទះឃើញចងក ធ្វើអត្តឃាតខ្លួនឯង នៅដើមស្វាយក្បែរផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤ និង៥០ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។ សពមានឈ្មោះ រ៉ម នី ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។ ប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ ពិបាកចិត្តនៅពេលដែលមានជម្លោះជាមួយប្រពន្ធម្តងៗតែងតែរកចងក…
Read More » -
ព័ត៌មានជាតិ
ឃាត់ខ្លួនអតីតកូនប្រសារ “គំរាមគំហែងថានឹងសម្លាប់” ឪពុកម្តាយក្មេក នៅស្រុកថ្មពួក
(បន្ទាយមានជ័យ)៖ជនសង្ស័យដែលបានធ្វើសកម្មភាពប្រើអំពើហឹង្សា គំរាមគំហែងថានឹងសម្លាប់ ជនរងគ្រោះដែលជាអតីតជាឪពុក ម្តាយក្មេក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រីក ទូរី ភេទប្រុស អាយុ៣៩ឆ្នាំ…
Read More » -
ព័ត៌មានជាតិ
ប្រាប់ប្រពន្ធមានអាការៈផ្តាសសាយ ទិញថ្នាំលេប ព្រឹកឡើងដេស្លាប់នៅលើគ្រែ
(បន្ទាយមានជ័យ)៖បុរសវ័យ ៤២ឆ្នាំម្នាក់ ដេកស្លាប់នៅលើគ្រែក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលនាព្រឹកព្រលឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ខណៈប្រពន្ធដាស់ឲ្យជូនកូនទៅសាលារៀន តែប្តីមិនឆ្លើយតប។ សពមានឈ្មោះ ស៊ិប ផល ភេទប្រុស អាយុ៤២ឆ្នាំ រីឯប្រពន្ធមានឈ្មោះ ហង្ស សាលឿន អាយុ៣៧ឆ្នាំ អ្នកទាំងពីរស់នៅភូមិទ្រាស ឃុំគោកកឋិន…
Read More » -
ព័ត៌មានជាតិ
សង្ស័យតូចចិត្តនឹងជំងឺប្រចាំកាយរាំរ៉ៃជាច្រើនឆ្នាំ បានធ្វើឲ្យបុរសវ័យ៥៧ឆ្នាំម្នាក់ សម្រេចចិត្តចង.ក ធ្វើអត្តឃាតខ្លួនឯង នៅក្នុងបន្ទប់ទឹក
(បន្ទាយមានជ័យ)៖បុរសម្នាក់ត្រូវបានប្រពន្ធរបស់ខ្លួនប្រទះឃើញចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកក្រោមផ្ទះ ក្រោយពីត្រឡប់មកពីឲ្យចំណីសត្វមាន់វិញ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១៥និង៣០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ សពមានឈ្មោះ សន រួន ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រពន្ធឈ្មោះ រៀម ភារៈ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់សរុបចំនួន ៣១ខ្នង នៅស្រុកថ្មពួក
(បន្ទាយមានជ័យ)៖ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំដោយអនុសេនីយ៍ឯក ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ នាំយកស័ង្កសី ដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះសហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន…
Read More » -
ព័ត៌មានជាតិ
បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរគ្រឿងញៀន
(បន្ទាយមានជ័យ)៖ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដែលបានប្រព្រឹត្ត នៅចំណុចជិតមណ្ឌលចាត្តាឡីស័កកូបធំ ស្ថិតក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន…
Read More » -
ព័ត៌មានជាតិ
អាវុធហត្ថ បញ្ជូនខ្លួនមេខ្យល់នាំពលករឆ្លងដែនម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ពាក់ព័ន្ធករណីនាំពលករឆ្លងដែនចូលទឹកដីថៃ។នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស។ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា នៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក…
Read More » -
ព័ត៌មានជាតិ
ពិធីផ្សព្វផ្សាយ នៃអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃ ខេត្តបន្ទាយមានជ័យ លើកទី២៩ រយៈពេលបីថ្ងៃ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ស្ថិតនៅឃុំបុះស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានរៀបចំធ្វើពិធីអបអរសាទរ ពិធីផ្សព្វផ្សាយនៃអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យលើកទី២៩ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃ១៨,១៩,២០ ខែមីនា ឆ្នាំ២០២២ក្រោមអធិបតីភាពព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ លោកជំទាវអគ្គមហាឧបាសិកា…
Read More » -
ព័ត៌មានជាតិ
មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ក្រើនរំលឹកដល់នាយ -ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ បន្តអនុវត្តន៍ភារកិច្ចកាន់តែប្រសើរបន្ថែមទៀត
(បន្ទាយមានជ័យ)៖លោកឧតមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលយោធាសន្តិសុខឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅទីបញ្ជាការកងពល។ ជំនួសមុខឲ្យ ថ្នាក់ដឹកនាំ នាយ–ពលទាហានយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ មានជំនឿយ៉ាងមុតមាំថា នាយ –ពលទាហានកងពលតូចថ្មើរជើងលេខ១ទាំងអស់…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ របស់មន្ទីរព័ត៌មាន នៅខេត្តព្រៃវែង
(ព្រៃវែង)៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ របស់មន្ទីរព័ត៌មានខេត្តព្រៃវែង អំពីសកម្មភាពការងារមួយចំនួនដែលមន្ទីរព័ត៌មាន បានរៀបចំកសាងនៅអគារថ្មី ១ខ្នង ដែលមានទទឹង ១២ ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ដែលមានកម្ពស់ ២ជាន់ សម្រាប់ផ្តល់ជូនដល់មន្ត្រីមន្ទីរព័ត៌មានខេត្តងាយស្រួលក្នុងការធ្វើការងារ…
Read More » -
ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុប ការងារចំណូលចំណាយ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ កន្លងទៅ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើសេចក្ដីព្រាងរបាយការណ៍បូកសរុបអនុវត្តចំណូលចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តផងដែរ។ នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី…
Read More »