ព័ត៌មានជាតិ

តំណា​ងគណបក្សនយោបាយ ត្រួតពិ​និត្យលទ្ធផលបណ្តោះ​អាសន្ន និងកំណត់ចំនួន​អាសនៈ

(បន្ទាយមានជ័យ)៖នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២​ នៅ​ទីស្នាក់ការគណៈក​ម្មាធិការ​ជាតិរៀប​ចំការបោះឆ្នោត​ខេត្តបន្ទាយមានជ័យ បានធ្វើការ​បូកសរុ​បបញ្ជីឈ្មោះអ្នក​បោះឆ្នោត ដោយមា​នការអញ្ជើញចូល​រួមពីសំណាក់ លោក លី សុវណ្ណារិទ្ធ អភិបា​លរងខេត្ត ឯកឧត្តម សេក សុខុម ប្រធាន មន្ទីរព័ត៌មានខេត្តបន្ទាយ​មានជ័យ និងអស់លោក លោកស្រី តំណាងគណ​បក្សនយោបាយ​ទាំង១១ គណបក្យ។លទ្ធផលបណ្ដោះអាសន្ន និង​ការកំណត់អាស​នៈសម្រាប់ការបោះឆ្នោត ជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានធ្វើកា​របោះឆ្នោតនាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២​កន្លងទៅថ្មី២នេះ​សរុ​ប ចំនួន ៦៧ឃុំ សង្កាត់ទូទាំងខេត្តបន្ទាយមានជ័យ។ជា​អំពីលទ្ធផ​លបណ្ដោះអាសន្ន និង​ការកំណត់ចំនួនអាសនៈ ដែលគណបក្សនយោបាយ ទទួលបាន គឺគណបក្សដែលទទួលបា​នអាសនៈច្រើនជាង​គេគឺគណបក្សប្រជាជនកម្ពុជា ត្រូវបា​នទទួល​តំណែ​ងជាមេឃុំឬចៅសង្កាត់​ប្រឹក្សាឃុំសង្កាត់ទូទាំងខេត្តបន្ទាយមា​នជ័យសរុបចំនួន៦៧ឃុំសង្កាត់ បន្ទាប់មក​គណបក្សភ្លើងទៀន​ជាប់លំដាប់ថ្នាក់លេ​ខ២ ។

 

គណបក្សប្រជាជនកម្ពុជា​ទទួលបានអាសនៈចំនួន ៤២៩ អាស​នៈគ​ណបក្សភ្លើងទៀនទទួល​ ៩៦អា​សនៈ​ គណ​បក្សខ្មែររួប​រួមជាតិ ទទួលបាន៧ អាស​នៈ និងគណបក្សកម្ពុជា​និយ​មទទួលបានចំនួន ១អាសនៈ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button