ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ឃាត់​ខ្លួន​ជនសង្ស័យ​៦នាក់ ក្នុងករណី​ឃាតក​ម្ម សម្លាប់​មនុស្សមួយគ្រួសារ​០៥​នាក់ នៅស្រុក​ពេជ្រាដា

ខេត្តមណ្ឌលគិរី៖​ពិតជាឈាមស្រែកស្បែកហៅមែន ជនសង្ស័យចំនួន៦នាក់ក្នុងករណី​សម្លាប់ម​នុស្សមួយគ្រួសារ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយចោទប្រកា​ន់ក្រុមគ្រួសា​រជនរងគ្រោះថា ចេះ​អំពើអាបធ្មប់​នោះ ត្រូវកម្លាំងនគ​របាលបើកប្រតិ​បត្តិការស្រាវជ្រាវ រហូតឈា​នដល់កា​រចាប់ខ្លួនជ​នដៃ​ដល់បាន​​ជាបន្ដបន្ទាប់ នៅថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ២០២២​នេះ បន្ទាប់ពី​ធ្វើសកម្មភា​ពកាលពីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០​២២កន្លងទៅ។

 

ប្រតិបត្តិការ​នេះធ្វើឡើង​ដោយកម្លាំងនាយ​កដ្ឋាន​នគរបាលព្រហ្មទណ្ឌ សហការជាមួយ​កម្លាំងន​គរបា​លខេត្តមណ្ឌលគិរី នាយកដ្ឋាននគរ​បាលបច្ចេកទេស និងវិទ្យាសាស្ដ្រ និងអង្គការការពារកុមារ CPU ក្រោម​ការបញ្ជាផ្ទាល់ពីនា​យឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នង​ការនគរ​បាល​ជាតិ លោកឧត្តមសេនីយ៍ឯក អ៊ិ​ន បូរ៉ា អគ្គស្នងការរងទទួលផែន លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី។

 

ជនដៃដល់ទាំង៦នាក់ដែលត្រូវឃាត់ខ្លួននោះរួមមាន

ឈ្មោះ ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង (ជនដៃដល់)
ទី២ឈ្មោះ រឹម ធា ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់)
ទី៣ឈ្មោះ នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់)
ទី៤ឈ្មោះ ធី ព្យឹត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង (ជនដៃដល់)
ទី៥ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិព្នង (អ្នកបញ្ជាឲ្យសម្លាប់)
ទី៦ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (អ្នកបញ្ជាឲ្យសម្លាប់)

លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ និងលោកវរសេនីយ៍ឯក ហែម បូណា បានបញ្ជាក់ដូចគ្នាថា ជនសង្ស័យខា​ងលើ បានឆ្លើយសារ​ភាពថា ពួកខ្លួនពិ​តជាបានធ្វើ​សកម្មភាព បាញ់ និងវាយ​សម្លាប់ទៅ​លើជនរងគ្រោះ ទាំង០៦នាក់ប្រាកដមែន ដោយមូលហេតុសារគំនុំ រឿងចោ​ទប្រកាន់​ក្រុមគ្រួសា​ររងគ្រោះថា បានធ្វើអំ​ពើ អាបធ្មប់ មកលើគ្រួសារខ្លួន។

 

បច្ចុប្បន្នជន​សង្ស័យខាងលើ បានប្រគល់​ឲ្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីក​សាងសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ផ្តន្ទាទោសតា​មច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button