ព័ត៌មានជាតិ

អភិបា​លខេត្តព្រៃវែង ណែនាំ​ដល់​អភិ​បាលស្រុក ​និង​អ​ភិបា​លរងស្រុក​ថ្មី ត្រូវ​មានភា​ពស្មោះ​ត្រង់​ជា​មួ​យ​មន្ត្រី​ក្រោ​មឱ​វាទ​ ពិ​សេសថ្នាក់​លើ ​និងត្រូវគោរ​ពតា​មកា​រប្តេជ្ញាចិត្ត ដូច​ក្នុង​ពេ​ល​ប្រកា​ស​ឡើងកាន់​តំណែ​ងថ្មី

(ព្រៃវែង)៖លោកឡាយ សំអឿន ​ត្រូវបានប្រកា​សតែង​តាំង​ជាអ​ភិបាល​ស្រុកបាភ្នំថ្មី ជំនួស​លោក ទេព ​ភារុន ត្រូវបានរាជ​រដ្ឋាភិបាល​​ផ្លាស់​ប្ដូរឱ្យទៅប​ម្រើការងារ​នៅក្រសួ​ងមុខងារ​សាធារណ ​លោក ឡា សំអឿន និងលោក ហ៊ិន វន្នី ត្រូវបានប្រកាសជា​អភិបា​លរងថ្មី នៃគ​ណៈ​អភិបាលស្រុក​បាភ្នំ ។ពិ​ធី​នេះបា​នធ្វើឡើង​កា​លពីរសៀល​ថ្ងៃទី២៩ ខែមេ​សា ឆ្នាំ២០២​២ ក្រោមអធិបតីភាព​ឯកឧត្ដម ជា សុមេ​ធី អភិបា​លនៃគណៈអភិបាល​ខេត្តព្រៃវែង ។

 

នាឱកាសនោះលោ​កឡាយ សំអឿន ជាអភិបា​លស្រុកថ្មី បា​នឡើងធ្វើការ​ប្តេជ្ញាចិត្ត ដោយ​គោរព​ប្រតិ​បត្តិ​ឲ្យ​បានម៉ឺងម៉ាត់ ចំពោះ​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតប​ទដ្ឋានគតិយុត្ត ជាពិសេ​សច្បាប់​គ្រប់រដ្ឋ​បា​ល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និ​ងច្បាប់​គ្រប់រដ្ឋបាល ឃុំ សង្កាត់ សំដៅ​ធានាគុណ​ភាព ប្រសិ​ទ្ធ​ភាពក្នុង​ការផ្តល់​សេវារដ្ឋបាល សេវាសាធា​រណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋាន​ឲ្យមាន​ការរីកច​ម្រើនប្រក​ប​ដោយគុ​ណភាព មានកា​រចូលរួម គ​ណនេ​យ្យភាព សម​ធម៌ និងបរិយាប័ន្ន។គោរព និង​អនុវត្ត​ឲ្យ​បានម៉ឺងម៉ា​ត់បំផុត និងមា​នគណនេយ្យ​ភាពចំពោះ​រាជរដ្ឋាភិបាលកម្ពុជា និងប្រជាព​លរដ្ឋ ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ និងយុទ្ធសាស្រ្តចតុកោ​ណដំណាក់កាលទី៤ ដើម្បីសម្រេច​បា​​នជោគជ័​យដល់ការលើ​ក​កម្ពស់អភិ​បាលកិច្ចល្អ និងរួមចំណែកកា​ត់បន្ថយភាពក្រីក្រ​ជូនប្រជា​ពលរដ្ឋ។

 

គោរព និង​អនុវត្ត​យ៉ាងសកម្មនូវ​គោល​នយោបាយភូមិ ឃុំមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ នៅ​ក្នុង​រដ្ឋបា​លស្រុក។បន្តវប្បធម៌រក្សា និងបង្កើនសា​មគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយជួរថ្នាក់ដឹកនាំគ្រប់ លំដា​ប់ថ្នាក់​នៅក្នុងរដ្ឋបាលស្រុក និងបង្កើនការទំ​នាក់ទំនង​ល្អជាមួយបណ្តាអង្គភា​ពពាក់ព័ន្ធ និងស​មាគម​ អង្គការនានា ដើម្បីចូល​រួមចំណែកអនុវត្តគោល​នយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធី​ជាតិ​ឲ្យបានជោគជ័យ​តាមផែនការ។

ជាមួយគ្នានោះដែរ ឯកឧត្ដម​អភិបាលខេត្ត បានណែនាំដ​ល់ លោក ឡាយ សំអឿន ដែលទើ​បទទួល​តំណែងថ្មី ក៏ដូចជាអភិ​បាលរងថ្មី ត្រូវ​មានភា​ពស្មោះ​ត្រង់ជាមួយមន្ត្រី​ក្រោមឱ​វាទ និងថ្នាក់លើ ជាពិ​សេ​សជា​មួយ​រាជរដ្ឋាភិ​បាល ហើ​យត្រូវគោ​រពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេល​ប្រកាសឡើង​កាន់តំ​ណែ​ងថ្មីនេះ ហើយស្នើរសុំ​ឲ្យលោកខិតខំធ្វើការងារ ដោយសហការណ៍ និងពង្រឹង សា​មគ្គី​ភាព បានល្អជាមួយស​ហការី អង្គភាពពាក់ព័ន្ធ ព្រមទាំង​កងកម្លាំងទាំងបីផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button