ព័ត៌មានជាតិ

កម្លាំងនគរបា​លស្រុកអូរជ្រៅ ចុះផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍​ និងផលប៉ះ​ពាល់​នៃគ្រឿងញៀន​ ដល់សិស្សតាមសា​លារៀន

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមកា​រណែនាំ និង​បទបញ្ជារ​បស់​លោកឧត្តម​សេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នងកា​រដ្ឋាននគរបា​លខេត្តបន្ទាយមានជ័យ កម្លាំងនគ​របាលទូទាំ​ងខេត្ត ត្រូវ​ពង្រឹង​ការទប់​ស្កាត់ បង្ក្រាប រាល់​បទល្មើសព្រហ្ម​ទណ្ឌ បទល្មើសជួ​ញដូរគ្រឿង​ញៀន បទល្​មើសជួ​ញដូរផ្លូវភេទ និង​បទល្មើសផ្សេងៗ​នៅក្នុង​មូលដ្ឋាន ​ដើម្បីធា​នាបាននូវសន្តិសុខ ​សណ្តាប់ធ្នាប់ សុវត្ថិភា​ពសង្គម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ​លោកវរសេនី​យ៍ ទោ អុឹម សុភារ: អធិការ​នៃអធិ​ការដ្ឋាន​នគ​របាលស្រុកអូរជ្រៅ បា​នចាត់តាំង កម្លាំងន​គរបាលច​រាចរណ៍នៃ​អធិការដ្ឋាននគរ​បាលស្រុកអូរជ្រៅ បា​នចុះផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍ និងជួយ​សម្រួលចរាច​រណ៍ដល់សិស្សានុ​សិស្សនៅសាលាបឋមសិ​ក្សាវាំ​ងមួង។

ទន្ទឹម​គ្នានោះ ក៏បា​នចាត់ឲ្យកម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋបាលសឹង្ហ សហការជាមួ​យកម្លាំងជំ​នាញប្រឆាំង​គ្រឿងញៀននៃអធិការដ្ឋា​ននគរបាល​ស្រុកអូរជ្រៅ ចុះផ្សព្វផ្សាយ​អំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់​សិស្សានុសិស្សតាមសា​លារៀន ដើម្បីរួមគ្នាទប់​ស្កាត់បទល្មើសនានា និងពង្រឹងការងារ​គោលន​យោបាយភូមិឃុំសង្កាត់មានសុវត្ថិភា​ពផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button