ព័ត៌មានជាតិ

ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សា​រខ្យល់​កន្រ្តាក់ ប៉ើង​ដំបូ​លផ្ទះ នៅស្រុ​កសាលា​ក្រៅ ​ទទួលបា​នអំ​ណោ​យម​នុស្សធ​ម៌ ពីសាខាកា​កបា​ទក្រហ​មកម្ពុជា ខេត្តប៉ៃលិ​ន

(ប៉ៃលិន)៖ដោយ​មានការចង្អុល​ដឹកនាំ​ពី​លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ ប្រធានគ​ណៈកម្មា​ធិការសា​ខា កក្រក ខេត្តប៉ៃលិន នៅថ្ងៃទី០៩ ខែ​កុម្ភៈ ឆ្នាំ២០២៣ លោក នូ សុគុណ អនុប្រ​ធានគ​ណៈកម្មា​ធិការ​ អនុសាខាស្រុក​សាលាក្រៅ បានដឹកនាំសមាជិកគ​ណៈកម្មាធិ​ការអនុសាខាស្រុក និងមាន​ការចូ​លរួមពីអាជ្ញាធរមូលដ្ឋាន ចំនួន ៨នាក់ ស្រី ២នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោ​យមនុ​ស្សធម៌ ចែក​ជូនដល់​ក្រុមគ្រួសាររង​គ្រោះ​ដោយ​សារខ្យល់កន្រ្តាក់​ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២​៣ ចំនួន ១ខ្នងផ្ទះ មេគ្រួសា​រ ឈ្មោះ មុំ ចាប​ ភេទប្រុស​ អាយុ ៥៦ឆ្នាំ និ​ងប្រពន្ធឈ្មោះ ជឿន ​សរឿន អា​យុ ៤៦ឆ្នាំ រស់នៅក្នុងភូមិ​អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន អំណោយដែល​អនុសាខា​ចែកជូនរួមមាន៖ ស័ង្កសី ២០ ស​ន្លឹក(ប្រវែង ២,៥០ម៉ែត្រ) អង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ ៥ យួរ ។

ក្នុងឱកាសនេះ ​លោកអនុប្រធានអនុ​សាខាស្រុក បា​នពាំនាំប្រសាស​ន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ លោកជំទា​វបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ​ដែលជានិច្ចកាល លោកតែង​តែយកចិត្តទុកដាក់​គិតគូរពីសុខទុក្ខរ​បស់ប្រជាពលរដ្ឋ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button