ព័ត៌មានជាតិ

មេបញ្ជាការ មេបញ្ជាការរង វរសេនាតូចថ្មើរជើ​ងលេខ៥១៤ អញ្ជើ​ញចុះស្វ័យ​ត្រួតពិនិត្យ​ទស្សនកិច្ច​សិក្សាកា​រងារក​សាងពង្រឹង​អង្គភាពរឹងមាំលើ​គ្រប់វិស័យ របស់អង្គភា​ពកងអនុសេនាធំ និងកង​អនុសេ​នាតូចចំណុះ

(បន្ទាយមានជ័យ)៖នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនាតូចថ្មើរជើ​ងលេខ៥១៤ បានអញ្ជើ​ញចុះស្វ័យត្រួតពិនិត្យទស្សនកិច្ចសិក្សា ការងារកសា​ងពង្រឹង​អង្គភាពរឹងមាំលើ​គ្រប់វិស័​យ របស់កងអនុសេ​នាធំ និងអនុសេនាតូច ចំណុះវរសេនា​តូចថ្មើ​រជើ​ងលេ​ខ៥១៤។ អញ្ជើញចូលរួមមាន មេបញ្ជាការរង ជំនួយការវរសេនាតូច មេបញ្ជាកា​រកងអនុ​សេនាធំ និងមេបញ្ជាការកងអនុសេនាតូចចំណុះ។

 

លោកមេបញ្ជាការ បានអញ្ជើញទស្សនាតាមខ្លឹម​សារនីមួយៗនិងបាន ថ្លែងកោត​សរសើរដ​ល់អង្គ​ភាព​កងអនុសេនាធំ និងអង្គភាពកងអនុសេនាតូចចំណុះ ខិតខំយកចិត្តទុក​ដាក់អនុវត្តតាម​ផែនការ​ដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែន​ការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។

 

ក្នុងនោះដែរលោកវរ​សេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១ បានដាក់​ផែនការ ឱ្យបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោ​លរប​បហូប​ប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសា​រយោធិនក្នុង​អង្គភាព និងមួយចំនួនលើ​សតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួយ​បន្តអនុវត្តន៍ វិធានការ៣កុំ ៣ការពារ និង វិធានការសុខាភិបាល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button