ព័ត៌មានជាតិ

ក្រុម​គ្រូពេទ្យចល័តកងពលតូចថ្មើរជើង​លេខ៥១ បន្តដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូ​ស​ទី៣ និ​ងទី​៤ ជូន​ដល់​កម្មករ កម្មការិនី ​និ​យោជិត ក្នុងក្រុង​ប៉ោយ​ប៉ែត

(បន្ទាយមាន​ជ័យ)៖​ដោយអនុវត្តតាមបទបញ្ជាថ្នាក់លើ​ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រុមគ្រូពេ​ទ្យច​ល័តកងពលតូចថ្មើរ​ជើ​ងលេខ៥១ បានបន្តចាក់វ៉ា​ក់សាំងកូវីដ១៩ ដូសទី៣ និងដូសទី៤ ជូន​ដល់កម្មករ កម្មការនី និយោជិត ដល់​ទីតាំងរោងចក្រនីមួយៗ ស្ថិត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ។

 

ក្នុងឱកាសនោះដែរ កម្មករ កម្មការនី រងចក្រទាំ​ងអស់បា​នសំដែងក្តីសប្បាយ​រីករាយយ៉ាងក្រៃលែង និង​សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែ​លជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈ​ទេសៈ​ដ៏លំបាកនេះ​សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមក​ចាក់ជូនកងកម្លាំង​ប្រដាប់​អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ។

 

ក្រោយ​ពី​ទទួលបានវ៉ាក់សាំងរួចក្រុមគ្រូ​ពេទ្យ បានផ្តាំផ្ញើរដ​ល់បងប្អូនដែលបានទទួលវ៉ាក់សាំង ទាំង​៣ដូស​ ឬ៤ដូសរួ​ចហើយក្តី ត្រូវតែប​ន្តនូវ​ការយកចិត្ត​ទុកដាក់ កា​រពារខ្លួន​អោយបានខ្ពស់បំផុត និង​ត្រូវតែធ្វើ​តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេសអនុវត្ត​តាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរា​ជាណាចក្រកម្ពុជា គឺវិធានការ ៣ការពារ និង៣កុំ ទោះបីក្នុងកា​លៈទេសៈ ប្រទេសយើងមានការឆ្លងជំងឺកូវីដ១៩ នេះទាបហើយក៏ដោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button