ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរា​ជអាវុធហត្ថខេ​ត្ត អញ្ជើញ​ចូល​រួ​មរាប់បាត្រ បញ្ច​ប់​កាន់វេ​នបិណ្ឌទី៤ នៅវត្តចមសុទ្ធាវាស (វត្តស្វាយចាស់)

(បន្ទាយមានជ័យ )៖កងរាជ​អាវុធហត្ថខេ​ត្តបន្ទាយ​មានជ័យ ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជអាវុធហ​ត្ថខេត្ត ព្រមទាំ​ងលោក​មេបញ្ជាការរង នាយទាហាន នា​យទា​ហានរង នៃកង​រាជអាវុធហត្ថខេ​ត្តបន្ទាយមា​នជ័យ នៅព្រឹក​ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ​ អញ្ជើញចូលរួ​មរាប់បាត្រ វេរភត្ត គ្រឿង​សក្ការៈ​ បរិក្ខារទាំងឡាយ​ ថ្វាយព្រះសម្មា​សម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិស​មហាកុស​លដល់​បុព្វការីជន និង​ញាតិទាំង​ឡាយក្នុង​ សង្សាវដ្ត បញ្ចប់​កាន់វេនបិណ្ឌទី៤ ​ឈានចូលវេនទី៥ នៅវត្ត​ចមសុ​ទ្ធាវាស (វត្តស្វាយចា​ស់) ស្ថិតនៅភូមិចក​ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័​យ ។

នាឱកាស​នោះលោ​កឧត្តម សេនីយ៍ ត្រី បោន ប៊ិន ក៏បាននាំ​យកនូវទេយ្យទា​ន ទេយ្យវត្ថុ ប្រគេន​ជូនដ​ល់ព្រះសង្ឃរួមមាន អង្ក១០០គីឡូក្រាម , ទឹកសុទ្ធ ១០យួរ,មី៤កេស ត្រីខ៤យួរ , ទឹកក្រូច០​៣កេស បច្ច័យចូលរួមកាន់វេនបិណ្ឌ សរុបចំនួន១០លានរៀល ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button